ក្រោយ​ចប់ UEL យប់មិញ អ្នក​គាំទ្រ​ថា​ម្នាក់​នេះ​ជា ‘Van Persie ទី​ពីរ’ របស់ Man Utd

នៅ​ពូល L នា​ជុំ​ទី ៦ ក្លឹប​បិសាច​ក្រហម Man Utd ​បាន​បញ្ចប់​ការ​យក​ឈ្នះ​ទៅ​លើ AZ Alkmaar នៅ​លទ្ធផល ៤-០ តាម​រយៈ​ការ​សម្រេច​គ្រាប់​បាល់​បញ្ចូល​ទី​ដោយ​កីឡាករ Ashley Young, Mason Greenwood និង Juan Mata។

Robin Van Persie

Mason Greenwood

ជាមួយ​ការ​បង្ហាញ​ទម្រង់​លេង​ដ៏​ល្អ​និង​ការ​ស៊ុត​ពីរ​គ្រាប់​ម្នាក់​ឯង​របស់ Greenwood យុវជន​វ័យ ១៨ ឆ្នាំ​រូប​នេះ ត្រូវ​បាន​គេ​ប្រដូច​ទៅ​នឹង​ជើង​ចាស់ Robin van Persie ក្រោយ​បិទ​ការ​ប្រកួត​នៅ​យប់​មិញ។ Greenwood ដែល​រក​បាន ៦ គ្រាប់​ហើយ​នា​រដូវ​កាល ២០១៩/២០ ដែល​ ៤ គ្រាប់​កើត​ឡើង​នៅ UEL និង​ពីរ​គ្រាប់​ផ្សេង​ទៀត​នៅ PL និង League Cup។

Mason Greenwood

ស្ថិតិ​គ្រាប់​បាល់​នេះ​ធ្វើ​បាន​ល្អ​ជាង Alexis Sanchez ដែល​ជា​កីឡាករ​ស៊ី​ថ្លៃ​បំផុត​នៅ​ក្លឹប​ថែម​ទៀត​ផង។ សារ​របស់​អ្នក​គាំទ្រ​លើ Twitter បាន​និយាយ​ស្រដៀងៗ​គ្នា​ថា៖ “Greenwood គឺ​ជា​ Robin ទី​ពីរ ដែល​ទេពកោសល្យ​របស់​គេ​មាន​ភាព​ស្រដៀង​ទៅ​នឹង​ជើង​ចាស់​រូប​នោះ​ជា​ខ្លាំង”៕

ប្រភព៖ FoxSportAsia

អានអត្ថបទបន្ទាប់៖ Liverpool កំពុងពិភាក្សាដោះដូរ នាំយកកីឡាករជប៉ុនមួយរូប មកចូលរួមនៅខែមករា ក្នុងតំលៃ ៧.២៥លានផោន

Liverpool កំពុងតែពិភាក្សាទៅលើការដោះដូរនៅខែមករាខាងមុខនេះ សំរាប់ខ្សែប្រយុទ្ធ Takumi Minamino នេះបើតាមការទំលាយរបស់ក្លឹប RB Salzburg។

ប្រធានផ្នែកកីឡារបស់ Salzburg លោក Christoph Freund បានបញ្ជាក់ថា Liverpool កំពុងតែពិភាក្សា ក្នុងការចុះហត្ថលេខាទៅលើកីឡាករជប៉ុន វ័យ២៤ឆ្នាំ ដែលមានតំលៃផ្ដាច់កុងត្រា ៧.២៥លានផោន ។

ហើយបើតាមការរាយការណ៍កាលពីថ្ងៃចន្ទ បានឲ្យដឹងថា ក្លឹបហង្សក្រហម មានបំណងនាំយកកីឡាកររូបនេះ​មកចូលរួម នៅទឹកដី Anfield នាខែមករាខាងមុខ បន្ទាប់ពីរូបគេបានសាងភាពលេចធ្លោក្នុងការប្រកួតនៅ Champions League។

លោក Freund បាននិយាយថា៖ “ខ្ញុំអាចបញ្ជាក់បានថា មានការពិភាក្សាគ្នាជាមួយនឹង Liverpool។ វាជាកិត្តិយសណាស់ ដែលមានក្លឹបបែបនេះមកចាប់អារម្មណ៍កីឡាកររបស់យើង។”

Minamino រកគ្រាប់បាល់បាន៩គ្រាប់ និង បញ្ជូនឲ្យមិត្តរួមក្រុមស៊ុតបាន ១១គ្រាប់ នៅក្នុងការបង្ហាញខ្លួន ២២ប្រកួត គ្រប់ពានរង្វាន់ទាំងអស់រដូវកាលនេះ៕

ប្រភព៖ Be Soccer