ក្រោយ​អន់ចិត្ត PSG រឿង​មួយ Neymar ប្រាប់​ឪពុក​ឲ្យ​រត់ការ​ទាក់ទង​ក្លឹប​យក្ស ៣ សម្រាប់​ខ្លួន

ស្ថានភាព​របស់ Neymar នៅ​ក្លឹប PSG ហាក់​មាន​រឿង​ផ្ទៃ​ក្នុង​មួយ​ចំនួន​ដែល​ទាក់ទង​នឹង​ទំនាក់ទំនង​រវាង​មិត្ត​រួម​ក្រុម Edinson Cavani ជាមួយ​នឹង​ការ​ខក​ចិត្ត​ដែល​ក្រុម​បារាំង​មិន​អាច​ដើរ​គន្លង​ជោគជ័យ​ក្នុង​ក្របខ័ណ្ឌ Champions League ដូច​ការ​ប្រាថ្នា​ទុក រហូត​បង្ខំ​ចិត្ត​ឲ្យ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល​អេះអុញ​ចង់​ដើរ​ចេញ​ពី​ប៉ារីស។

យោង​តាម​សារព័ត៌មាន Don Balon បាន​ឲ្យ​ដឹង​ថា​ Neymar ក៏​ប្រាប់​ទៅ​ឪពុក​របស់​ខ្លួន​ឲ្យ​ចុះ​រត់ការ​ជាមួយ​ក្លឹប Real Madrid, Barcelona និង Manchester City ដើម្បី​រក​ឱកាស​ល្អ​ណា​មួយ​យក​ខ្លួន​ទៅ​លេង​ក្នុង​ចំណោម​ក្លឹប​យក្ស​ទាំង​បី​នោះ​វិញ។

បុរស​វ័យ ២៦ ឆ្នាំ​គឺ​ឈរ​លើ​រ៉ាដា​សម្លឹង​ចង់​បាន​ពី​លោក Florentino Perez នៃ​ក្រុម​អធិរាជ​ស​ខ្លាំង​បំផុត ក្រោយ​ Madrid ទើប​តែ​បាត់បង់​តារា​ឆ្នើម Cristiano Ronaldo។ ចំណែក​ឯ City ក៏​ដូច​ជា​មិន​ចាំ​បាច់​ទិញ​អ្នក​ថ្មី​ចូល​នោះ​ទេ ព្រោះ​ប្រព័ន្ធ​លេង​របស់​ពួក​គេ​សព្វថ្ងៃ​គឺ​ល្មម​នឹង​ទទួល​យក​បាន​ណាស់​ទៅ​ហើយ ផ្ទុយ​ទៅ​វិញ​សម្រាប់ Barca ពិត​ណាស់​ដែល​ពេញ​ចិត្ត​នឹង​ការ​វិល​របស់ Neymar ក្រោយ​ជោគជ័យ​រួម​គ្នា​អស់​រយៈ​ពេល ៤ ឆ្នាំ​នៅ Camp Nou។

ប្រភព:Caughtoffside

មតិយោបល់