ក្រោយ Ronaldo ចាកចេញអស់រយ:ពេលច្រើនខែមក កីឡាករក្រុម R.Madrid ម្នាក់ថាហាក់ទទួលផលចំនេញច្រើន

អ្នកគាំទ្រក្លឹប Real Madrid បានធ្វើការស្តីបន្ទោសចំពោះការធ្លាក់ចុះយ៉ាងខ្លាំង របស់ពួកគេកាលពីរដូវកាលមុន ដោយសារតែកីឡាករ Cristiano Ronaldo បានចាកចេញពីក្លឹប ដោយទៅចូលរួមក្រុម Juventus ជំនួសវិញ តែទោះជាយ៉ាងណាក៏ដោយកីឡាករនៅក្នុងក្រុមម្នាក់ ហាក់មិនមានអារម្មណ៍បែបនោះទាំងស្រុង ចំពោះការចាកចេញនេះនោះទេ ។

ជាក់ស្តែងកីឡាករ Toni Kroos ដែលធ្លាប់បានទទួលជ័យជម្នះយ៉ាងធំធេងរួមជាមួយកីឡាករ Ronaldo កាលគ្រាដែលតារាឆ្នើមសញ្ជាតិព័រទុយហ្គាល់រូបនេះនៅ ប៉ុន្តែទោះបីជាបែបនេះក៏ដោយក៏កីឡាករសញ្ជាតិអាល្លឺម៉ង់រូបនេះបង្ហាញពីរឿងគួរឱ្យចាប់អារម្មណ៍មួយចំនួននៅក្នុងក្លឹប ទាក់ទងនឹងការចាកចេញរបស់ CR7 ។

គួរបញ្ជាក់ថា Ronaldo បានចូលលេងឱ្យក្លឹប Juventus កាលពីរដូវក្តៅមុន ហើយប្រាក់ដែលបានមកពីថ្លៃផ្ទេរនេះ ហាក់ដូចជាគ្រប់គ្រាន់សម្រាប់ក្លឹប Los Blancos ចំណាយលើកីឡាករចំណូលថ្មី នឹងកីឡាករក្នុងក្រុមទៀតផងដែរ ។

លើសពីនេះ Kroos បាននិយាយទៅកាន់ Sport Bild ថា ៖ ” វាពិតជាចម្លែកណាស់ ប្រសិនបើអ្នកណាម្នាក់ មិននឹកនាដល់កីឡាករដូចជា Cristiano Ronaldo នោះ តែនោះជាការសំរេចជាច្រើនរបស់គាត់ ហើយជាគោលដៅថ្មីរបស់គាត់ ” ។

គេបន្តទៀតថា ៖ ” ការផ្ទេរចេញរបស់គាត់ តែទោះជាយ៉ាងណាក៏បានធ្វើអោយអ្នករាល់គ្នានៅក្នុងក្លឹបសប្បាយរីករាយ ។ គាត់ចង់បានបទពិសោធថ្មីហើយក្លឹប Real Madrid ទទួលបានប្រាក់ចំនេញជាច្រើនពីនោះ ” ៕

ប្រភព: FoxsportsAsia