ក្រោយ Ronaldo បើក​ភ្លើង​ខៀវ! Juve ​ត្រៀម​ដល់ ១៧៥ លាន​ផោន​សម្រាប់​កីឡាករ​ម្នាក់

ក្លឹប Juventus ត្រូវ​បាន​រាយការណ៍​កំពុង​ត្រៀម​ថវិកា​ប្រមាណ ១៧៥ លាន​ផោន​សម្រាប់​ការ​ផ្លាស់​ចូល​កីឡាករ​ Mohamed Salah ដែល​ជា​តារា​លេច​ធ្លោ​របស់​ក្លឹប​ Liverpool។ ប្រភព​ពី​ Sky News Arabia ​បាន​ឲ្យ​ដឹង​ថា Ronaldo ​ផ្ទាល់ ក៏​ហាក់​ចង់​បាន​មិត្ត​រួម​ក្រុម​ថ្មី​ម្នាក់​នេះ​មក​រួមរស់​នៅ​អ៊ីតាលី​ផង​ដែរ ជា​រួម​គឺ​ខ្លួន​បាន​ផ្តល់​ភ្លើង​ខៀវ​រួច​ទៅ​ហើយ។

 

ទំហំ​តម្លៃ​ប៉ុន​នេះ ដែល​ជា​តម្លៃ​បំបែក​កំណត់ត្រា​លំដាប់​ទី ២ ក្នុង​លោក ក៏​នឹង​សម​ល្មម​បញ្ចុះបញ្ចូល​ឲ្យ​ក្រុម​ហង្ស​ព្រម​បើក​ផ្លូវ​ឲ្យ​បុរស​សញ្ជាតិ​អេហ្សីប​ដើរ​ចេញ​ពី Anfield។ បច្ចុប្បន្ន Salah ក៏​កំពុង​រក្សា​តំណែង Top Scorer នៅ Premier League ជាមួយ​នឹង Sergio Aguero មាន ១៧ គ្រាប់​ស្មើ។

ដើម​ឡើយ​កាល​ផ្លាស់​មក​ហង្ស​ដំបូង អតីត​ខ្សែ​ប្រយុទ្ធ​នៅ Roma មាន​តម្លៃ​ខ្លួន​ត្រឹម ៣៤,៣ លាន​ផោន​ប៉ុណ្ណោះ ប៉ុន្តែ​ត្រឹម​ប៉ុន្មាន​ឆ្នាំ​រូប​គេ​រក​បាន​ដល់​ទៅ ៦៤ គ្រាប់​ដែល​មាន ៤៥ គ្រាប់​កាល​ពី​រដូវ​កាល​ចាស់​និង​ជួយ​ឲ្យ​ហង្ស​ឆ្ពោះ​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ Champions League។ យើង​នឹង​រង់ចាំ​អុត​មើល​ទាំង​អស់​គ្នា តើ​ជោគវាសនា Salah ទៅ​ថ្ងៃ​មុខ​នឹង​ត្រូវ​បន្ត​នៅ​ Anfield ឬ​ត្រូវ​ចាកចេញ​ទៅ Juventus?

ប្រភព: TheSun