ក្លឹបកំពូលមួយនៅ PL ចាប់អារម្មណ៍ចង់នាំយក Alves មកលេងនៅអង់គ្លេស ក្រោយប្រកាសដើរចេញពី PSG

យោងតាមគេហទំព័រ globoesporte.globo.com បានឱ្យដឹងថាកីឡាករ Dani Alves កំពុងបើកផ្លូវចំពោះការផ្លាស់ប្តូរមួយ ខណ:ដែលខ្សែការពារប្រេសុីលរូបនេះកំពុងរងចាប់ស្តាប់ការផ្តល់ជូនពីសំណាក់ក្លឹបនៅក្នុងទ្វីបអឺរ៉ុប ។

គួរបញ្ជាក់ផងដែរថាក្នុងពេលឥឡូវនេះ Alves នឹងពិចារណាជម្រើសរបស់គេសម្រាប់រដូវកាលក្រោយ បន្ទាប់ពីកិច្ចសន្យាជាមួយនឹងក្លឹបជើងឯកបារាំង PSG ត្រូវបានផុតកំណត់កាលពីខែមុន ។

ហើយយ៉ាងណាមិញបើយោងតាមរបាយការណ៍ពី Globo Esporte បានអះអាងថាកីឡាករ Alves ដែលបានបង្ហាញខ្លួនចំនួន 32 លើកកាលពីរដូវកាលមុនរូបនេះ បានទទួលការផ្តល់ជូនពីសំណាក់ក្លឹបធំៗនៅអឺរ៉ុបចំនួនពីរ ដែលមួយនៅក្នុងចំណោមនោះត្រូវបានគេឲ្យដឹងថាជាក្លឹប Man City មកពីក្របខណ្ឌ Premier League ។

លើសពីនេះ Alves មានការចាប់អារម្មណ៍ក្នុងការបន្ថែមការឈ្នះពានរង្វាន់ទៀត ទៅលើពានទាំង 40 ដែលគេបានប្រមូលបាននៅក្នុងអាជីពដ៏សំខាន់មួយ ដែលមានរយៈពេល 18 ឆ្នាំ និងក្លឹបចំនួន 5 ផ្សេងគ្នា ៕

ប្រភព: Daily Mail