ក្លឹបកំពូលមួយនៅ Serie A ចង់បាន Giroud និង Pedro ដោយមិនចំណាយលុយទៅឲ្យ Chelsea

ក្លឹបជើងខ្លាំងអ៊ីតាលី Lazio មានចំណាប់អារម្មណ៍ចង់បានកីឡាកររបស់ Chelsea ពីររូប ដែលនឹងផុតកុងត្រានៅខែមិថុនាខាងមុខនេះគឺ ខ្សែប្រយុទ្ធ Olivier Giroud និង Pedro Rodriguez។

ក្លឹបតោខៀវចង់រុះរើកីឡាករនៅក្នុងក្រុមសម្រាប់រដូវកាលបន្ទាប់ ហើយកីឡាករសំខាន់ៗមួយចំនួន អាចនឹងត្រូវបង្ខំចិត្តចែកផ្លូវគ្នាជាមួយក្លឹប។

Giroud និង Pedro នឹងមិនបន្ដកុងត្រាថ្មីជាមួយក្លឹបតោខៀវឡើយ ហើយក្លឹបមួយចំនួន បានត្រៀមខ្លួនសម្រាប់ការចរចានាំយកពួកគេមកចូលរួម នៅរដូវកាលបន្ទាប់ ហើយកាសែតអេស្ប៉ាញ AS បានរាយការណ៍ថា Lazio បានត្រៀមរួចរាល់សម្រាប់នាំការចរចានេះ។

ដើម្បីជាការបង្ការ សម្រាប់លទ្ធភាពដែល Immobile ចុះហត្ថលេខាចូលរួមជាមួយ Liverpool ក្លឹប Lazio កំពុងស្វះស្វែងរកកីឡាករបម្រុង ហើយ Giroud ដែលជាកីឡាករលេខ៩ ដែលចាកចេញដោយមិនមានតម្លៃផ្ដាច់កុងត្រា។

ដោយឡែកអតីត កីឡាកររបស់ Barcelona, Pedro ក៏បានបញ្ជាក់ផងដែរថា រូបគេនឹងមិនបន្ដលេងឲ្យ Chelsea សម្រាប់រដូវកាលក្រោយឡើយ ហើយ Lazio នឹងក្រសោបយកខ្សែប្រយុទ្ធទាំងពីររូបនេះ ប្រសិនបើពួកគេអាចមានឱកាសលេងនៅ Champions League រដូវកាលក្រោយបាន៕

ប្រភព៖ Be Soccer