ក្លឹបជើងខ្លាំងនៅអ៊ីតាលី ត្រៀមតកុងត្រាថ្មីអោយកីឡាករវ័យក្មេង ខ្លាច Real Madrid ប្រលេះបាត់

កីឡាករវ័យក្មេង Nicolo Zaniolo កំពុងតែឈានទៅរកអនាគតដ៏ត្រចះត្រចង់សំរាប់អាជីពជាកីឡាករបាល់ទាត់ នៅប្រទេសអ៊ីតាលី។ ហើយលោក Monchi ដែលជាប្រធានគ្រប់គ្រងផ្នែកកីឡាករបស់ក្លឹប Roma បានសំលឹងឃើញពីសមត្ថភាពកីឡាករវ័យក្មេងរូបនេះ ទើបលោកផ្ដល់ឱកាសអោយរូបគេ បានចូលរួមជាមួយនឹងក្រុមឈុតធំ។

ហើយទម្រង់លេងរបស់កីឡាករវ័យ១៩ឆ្នាំរូបនេះ បានធ្វើអោយមានការចាប់អារម្មណ៍ដល់ក្លឹបធំៗនៅអឺរ៉ុប ដែលក្នុងនោះក៏មាន Real Madrid ផងដែរ។

ក្លឹបអធិរាជស មានការចាប់អារម្មណ៍ទៅលើ Zaniolo ប៉ុន្ដែ ត្រូវបានរារាំងដោយលោក Monch ដែលព្យាយាមចងជើងអោយកីឡាករវ័យក្មេងរូបនេះ នៅបន្ដជាមួយពួកគេ។ ហើយបើតាមប្រភពរបស់ Sky Sports អ្នកគ្រប់គ្រងក្លឹប Roma មានគំរោងជួបពិភាក្សាជាមួយនឹងភ្នាក់ងាររបស់កីឡាករ ដើម្បីចចារគ្នាទាក់ទងនឹងកុងត្រាថ្មី។

គួរបញ្ជាក់ថា Zaniolo ជាកីឡាករវ័យក្មេងមួយរូបផ្សេងទៀត ដែលមានទេពកោសល្យ ហើយ Real Madrid ប្រាថ្នាចង់បាន ដោយកន្លងមក ក្លឹបយក្សអេស្ប៉ាញ បានចុះហត្ថលេខានាំយកកីឡាករវ័យក្មេងៗ ដែលមានដូចជា Brahim Diaz, Vinicius Jr. និង Rodrygo៕

ប្រភព៖ Sport English

មតិយោបល់