ក្លឹបធំមួយ បញ្ចូនក្រុមការងាររបស់ខ្លួន ទៅជួបពិភាក្សាជាមួយឪពុករបស់ Messi ជុំវិញការផ្លាស់ប្តូរអាចទៅរួចមួយ

យោងតាមគេហទំព័រ The Sun បានអោយដឹងថា David Beckham កំពុងព្យាយាមធ្វើគ្រប់បែបយ៉ាងតាមដែលគាត់អាចធ្វើបាន ដើម្បីឱ្យកីឡាករ Lionel Messi ចុះកុងត្រាជាមួយក្លឹបបាល់ទាត់ Inter Miami FC  ថ្មីរបស់ខ្លួន ។

ជាក់ស្តែងបើយោងតាមតាមសេចក្តីរាយការណ៍មួយបានឲ្យដឹងថាជើងចាស់រូបនេះបានបញ្ជូនក្រុមការងាររបស់ក្លឹបលោក Paul McDonough ទៅកាន់ទីក្រុងឡុងដ៏ ដើម្បីពិភាក្សាជាមួយឪពុករបស់ Messi គឺលោក Jorge ដែលមានតួនាទីជាទីភ្នាក់ងារផ្ទាល់របស់តារាឆ្នើមក្រុម Barcelona រូបនេះ ។

ហើយយ៉ាងណាមិញព័ត៌មានដដែលបានបង្ហាញទៀតថា Lionel Messi អាចនឹងចាកចេញពី Barcelona ក្នុងការផ្ទេរដោយឥតគិតថ្លៃនៅរដូវក្តៅខាងមុខនេះ ដែលបានធ្វើឲ្យពិភពបាល់ទាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

ជាការពិតណាស់ Barcelona នឹងមិនមានបំណងចង់ឃើញ Messi ទៅណាឡើយ ហើយក្លឹបកំពូលៗ នៅទ្វីបអ៊ឺរ៉ុបអាចនឹងត្រៀមខ្លួន សម្រាប់នាំយកតារាឆ្នើមអាហ្សង់ទីនរូបនេះ ប្រសិនបើគេត្រូវចាកចេញមែន ហើយម៉្យាងវិញទៀតក្លឹប Inter Miami  ប្រាកដជាជម្រើសដ៏ល្អមួយ ខណ:ដែលក្លឹបនេះស្ថិតនៅជិតប្រទេសកំណើតរបស់ Messi ជាងអេស្ប៉ាញ ៕

ប្រភព: Daily Mail