ក្លឹបបិសាចក្រហម ហ៊ានផ្ដល់សំណើ៧២លានអឺរ៉ូ ដើម្បីចែចូវកីឡាករវ័យក្មេងបារាំងមួយរូប

បើតាមការរាយការណ៍ពី Daily Star បានឲ្យដឹងថា Manchester United មានការចាប់អារម្មណ៍ចង់បាន ខ្សែប្រយុទ្ធ Moussa Dembélé របស់ក្លឹប Lyon ហើយអាចចំណាយ ៧២លានអឺរ៉ូ ដើម្បីនាំយកកីឡាកររូបនេះមកចូលរួមនៅទឹកដី Old Trafford។

វាជារឿងមិនអាចប្រកែកបានថា Dembele ជាកីឡាករដែលមានភាពលេចធ្លោសម្រាប់រដូវកាលនេះ ដែលធ្វើឲ្យក្លឹបធំៗមួយចំនួន បានសម្លឹងឃើញរូបគេ ជាពិសេសគឺ Man United។

ក្លឹបអង់គ្លេសមួយនេះ ត្រូវបានរាយការណ៍ថា បានត្រៀមកញ្ចប់ទឹកប្រាក់ ៧២លានអឺរ៉ូ ដើម្បីអាចនាំយកខ្សែប្រយុទ្ធបារាំង មកកាន់ Premier League។

តាមប្រភពពីកាសែតអង់គ្លេស Daily Star បានអះអាងថា Man United មានបំណងចង់ដាក់សំណើរដ៏ធំ ដើម្បីឲ្យក្លឹប Lyon ចាប់អារម្មណ៍ ជាឱកាសឲ្យពួកគេអាចនាំមុខក្លឹប Chelsea ក្នុងការនាំយកកីឡាករបារាំងរូបនេះ មកចូលរួម។

គួរបញ្ជាក់ថា នៅក្នុងវ័យ២៣ឆ្នាំ Dembele រកគ្រាប់បាល់បាន ១៩គ្រាប់ ក្នុងការបង្ហាញខ្លួន ៣៦ប្រកួតនៅរដូវកាលនេះ។ ហើយកាលពីរដូវកាលមុន រូបគេរកបាន២០គ្រាប់ នៅក្នុងការបង្ហាញខ្លួន៤៦លើក សម្រាប់ក្លឹបបារាំង៕

ប្រភព៖ Be Soccer

អានអត្ថបទបន្ទាប់៖ កីឡាករ Chelsea ម្នាក់ថារូបគេធ្លាប់ត្រូវលោក Mourinho ធៀបទៅនឹងសំរាម ក្រោយលេងមិនបានល្អ

ខ្សែការពារ Kurt Zouma បានទំលាយរឿងរ៉ាវដែលបានកើតឡើង ក្រោមការដឹកនាំរបស់លោក Jose Mourinho ដែលបានហៅរូបគេថា សំរាម បន្ទាប់ពីកីឡាកររូបនេះ បានបង្ហាញទម្រង់លេងមិនល្អ កាលពីប៉ុន្មានឆ្នាំំមុន។

លោក Mourinho បាននាំយក Zouma មកចូលរួមនៅទឹកដី Stamford Bridge ពីក្លឹប Saint-Etienne នៅក្នុងឆ្នាំ ២០១៤ ហើយជាកីឡាករម្នាក់ ដែលរងការស្ដីបន្ទោសពីគ្រូបង្វឹក សញ្ជាតិព័រទុយហ្គាល់។

ទោះមិនទាន់លេងពេញជើងជាមួយក្រុមឈុតធំ ខ្សែការពារវ័យក្មេងរូបនេះ អះអាងថារូបគេមានការតក់ស្លុត នៅពេលដែលលោក Mourinho ធ្វើការស្ដីបន្ទោសទៅរូបគេ។

Zouma បាននិយាយថា៖ “ខ្ញុំមិនចាំទេថា ការប្រកួតណាដែលយើងបានលេង យើងបានបរាជ័យនៅក្នុងលទ្ធផល 3-1 នៅក្រៅដី។ នៅថ្ងៃបន្ទាប់ គាត់បានទាក់ទងខ្ញុំ គាត់បានយកខ្ញុំទៅការិយាល័យរបស់គាត់ ហើយគាត់សួរខ្ញុំអូខេអត់។ ខ្ញុំនិយាយថា Yes គាត់បានសួរខ្ញុំថា ច្បាស់ទេ?

“ខ្ញុំបាននិយាយថា បាទ សារជាថ្មី គាត់បានឆ្លើយថា «ព្រោះអ្នកដូចជាសម្រាម នៅចុងសប្ដាហ៍នេះ។» វាបានធ្វើឲ្យខ្ញុំតក់ស្លុត ប៉ុន្ដែវាធ្វើឲ្យខ្ញុំចង់ឆ្លើយតបភ្លាមៗនៅលើទីលាន។ ខ្ញុំចាំបានថា វាធ្វើឲ្យខ្ញុំឈឺចាប់ ដែលវាបានប៉ះពាល់ដល់ខ្ញុំ។ ប៉ុន្ដែខ្ញុំពិតជាចង់ឆ្លើយតបទៅគាត់វិញថា ខ្ញុំអាចឆ្លើយតបបាន។”

ប្រភព៖ Goal