ក្លឹបមួយនៅអេស្ប៉ាញ មានសមាជិក២៥រូប ដែលផ្ទុកជម្ងឺកូវីដ១៩

បើគិតមកទល់នឹងពេលនេះវាត្រូវនឹងពីរសប្ដាហ៍ហើយដែល Valencia ត្រូវបានធ្វើតេស្ដរកឃើញថា កីឡាករ និង បុគ្គលិករបស់ក្លឹប មានឆ្លងវីរុសកូរ៉ូណា។

Valencia vs. Atalanta

ក្លឹបបានបញ្ជាក់ថា មានមនុស្សយ៉ាងហោចណាស់៥នាក់បានឆ្លងវីរុសនេះ ដែលក្នុងនោះរួមមានកីឡាករ៣រូបផងដែរ ប៉ុន្ដែនៅពេលនេះចំនួននាក់ឆ្លងមានការកើនឡើងច្រើន។

Valencia vs. Atalanta

បើតាមការរាយការណ៍ពីវិទ្យុ Marca បានឲ្យដឹងថា សមាជិកនៅក្នុងក្លឹបចំនួន២៥រូប ត្រូវបានរកឃើញថាបានឆ្លងវីរុសកូវីដ១៩ ដែលក្នុងចំណោមនោះមានកីឡាករ១០រូប។

EZEQUIEL GARAY

កីឡាករ Eliaquim Mangala, Ezequiel Garay និង Jose Gaya បានប្រកាសជាសាធារណៈថា ពួកគេជាកីឡាករដែលបានឆ្លងវីរុស ដោយបានបញ្ជាក់ដោយខ្លួនពួកគេផ្ទាល់៕

ប្រភព៖ Marca