ក្លឹបមួយនៅ EPL ចាប់អារម្មណ៍កីឡាករអាចលេងច្រើនតំណែង Achraf Hakimi

ក្លឹបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា បានបើកការពិភាក្សាជាមួយនឹង Real Madrid ជុំវិញការផ្ទេរខ្សែការពារ Achraf Hakimi ស្របពេលដែលគ្រូបង្វឹក Frank Lampard កំពុងស្វែងរកខ្សែការពារថ្មីសម្រាប់រដូវក្ដៅខាងមុខ។

កីឡាករសញ្ជាតិម៉ារ៉ុក បានសាងភាពលេចធ្លោសម្រាប់ការបង្ហាញសមត្ថភាពលើទីលានប្រកួតសម្រាប់ក្រុម Dortmund ជាពិសេសនៅក្នុងរដូវកាលនេះ ដោយរកគ្រាប់បាល់បាន៣គ្រាប់ និង បញ្ជូនឲ្យមិត្តរួមក្រុមស៊ុត ១០លើក ក្នុងចំណោម២៣ប្រកួតនៅ Bundesliga។

បើតាមការចុះផ្សាយរបស់ Sunday Mirror លោក Lampard មានការពេញចិត្តពេញថ្លើមចំពោះ Hakimi ដែលអាចលេងជាខ្សែការពារស្លាបឆ្វេងផង ស្ដាំផង ឬ ជាខ្សែប្រយុទ្ធស្លាប ហើយមានបំណងចង់យករូបគេមកចូលរួមនៅទឹកដី Stamford Bridge នៅរដូវក្ដៅខាងមុខនេះ។

ហើយគេជឿជាក់ថា ក្លឹបដើម Real Madrid នឹងព្រមព្រៀងលក់ Hakimi នៅពេលដែលទីផ្សារដោះដូរកីឡាករនៅរដូវក្ដៅត្រូវបានបើកទ្វារ៕

ប្រភព៖ talkSPORT

អានអត្ថបទបន្ទាប់៖ “CR7 ជាកីឡាករល្អដាច់គេ តែកីឡាករដែលខ្ញុំចូលចិត្តបំផុតគឺម្នាក់នេះ” – អតីតកូនបិសាច Januzaj

បច្ចុប្បន្នក្លឹបបិសាចក្រហម Manchester United កំពុងតែក្លាយជាប្រធានបទដ៏ទាក់ទាញមួយក្នុងពិភពកីឡាបាល់ទាត់ ដោយសារតែមួយរយៈចុងក្រោយបានបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យ ពោលគឺ ១១ ប្រកួតចុងក្រោយមិនដែលចាញ់ទាល់តែសោះ។ ដោយឡែកថ្មីៗនេះអតីតកូនបិសាច Adnan Januzaj ក៏បានប្រាប់ពីចំណាប់អារម្មណ៍ទាក់ទងនឹងក្រុមចាស់របស់ខ្លួនផងដែរ។

Adnan Januzaj
Adnan Januzaj

ខ្សែប្រយុទ្ធស្លាបស្ដាំបានប្រាប់ទៅកាន់កាសែតអេស៉្បាញ AS ថា៖ “Manchester United គឺជាក្រុមទី ២ សម្រាប់ខ្ញុំបន្ទាប់ពី Real Sociedad”។ គេក៏បានបន្ថែមថា៖ “កីឡាករដែលល្អបំផុតសម្រាប់ខ្ញុំគឺ​ Cristiano Ronaldo ចំណែកកីឡាករដែលខ្ញុំពេញចិត្តជាងគេគឺ Paul Pogba ព្រោះខ្ញុំនិងគាត់ធ្លាប់លេងបាល់ជាមួយគ្នា”។

Adnan Januzaj ជាមួយ​ Pogba

គួរបញ្ជាក់ដែរថា កីឡាករវ័យ ២៥ ឆ្នាំបានចំណាយពេល ១​ ឆ្នាំនៅក្រុមថ្នាលយុវជនរបស់ Man Utd ជាមួយ Pogba ផងដែរ មុននឹងចាកចេញទៅក្លឹប Real Sociedad កាលពីឆ្នាំ ២០១៧។ អំឡុងពេលដែលនៅជាមួយនឹងក្លឹបថ្មី រូបគេក៏ធ្លាប់បានជួយឲ្យក្រុមបានឡើងទៅលេងនៅវគ្គផ្ដាច់ព្រ័ត្រក្នុងក្របខ័ណ្ឌ Copa del Rey ទៀតផង៕

ប្រភព: AF