ក្លឹបមួយនៅ PL ចាប់ចិត្តចង់បាន Ribery មកចូលរួមក្រុម ក្រោយពីបានប្រកាសបញ្ចប់អាជីពជាមួយ Bayern Munich

ក្រុម Sheffield United កំពុងតែសម្លឹងរកមើលឱកាស ក្នុងការនាំយកកីឡាករ Franck Ribery ក្នុងរដូវកាលដោះដូរកីឡាករនារដូវក្តៅនេះ ក្រោយពីកីឡាករវ័យ 36 ឆ្នាំរូបនេះបានប្រកាសបញ្ចប់អាជីពនៅ Bayern ។

គួរបញ្ជាក់ថា Ribery បានចំណាយពេល 12 រដូវកាលនៅទីក្រុង Munich និងលើកពានរង្វាន់ក្របខ័ណ្ឌ Champions League ក្នុងឆ្នាំ 2013 ខណ:ដែលកីឡាករសញ្ជាតិអាល្លឺម៉ង់រូបនេះ អាចនឹងរកឃើញការបន្តអាជីពរបស់ខ្លួននៅឯទឹកដី Brammall Lane របស់ក្រុម Sheffield នារដូវកាលក្រោយនេះ ។

ជាក់ស្តែងក្រុមរបស់លោក Chris Wilder មានរដូវកាលដ៏អស្ចារ្យមួយ នឹងទើបតែបានឡើងមកលេងនៅក្នុងក្របខណ្ឌ Premier League រដូវកាលនេះ ខណ:ដែលពួកគេកំពុងតែស្វែងរកកីឡាករ ដែលអាចរកគ្រាប់បាល់បញ្ចូលទីយ៉ាងល្អម្នាក់ ដើម្បីមកចូលរួមជាមួយពួកគេ ហើយ Ribery គឺជាគោលដៅធំមួយ ។

លើសពីនេះប្រសិនបើក្រុម Sheffield United អាចបញ្ចុះបញ្ចូល Ribery ឱ្យមកចូលរួមជាមួយនឹងពួកគេបាន នោះវានឹងក្លាយជាការជំរុញដ៏ធំមួយសម្រាប់ពួកគេ ក្នុងការប្រកួតប្រជែងនៅឯក្របខណ្ឌ Premier League រដូវកាលក្រោយនេះ ៕

ប្រភព: Besoccer