ក្លឹបមួយនៅ Premier League កំណត់គោលដៅយក James មកចូលរួមនៅរដូវក្ដៅខាងមុខ

ក្លឹប Arsenal ព្យាយាមធ្វើគ្រប់យ៉ាង ដើម្បីនាំយក ខ្សែបម្រើ James Rodriguez ពីក្លឹប Real Madrid មកកាន់ទឹកដី Emirates នៅរដូវក្ដៅខាងមុខនេះ។

មុនពេលដែលជម្ងឺកូវីដ១៩ រាតត្បាតនៅលើពិភពលោក ខ្សែបម្រើសញ្ជាតិកូឡុំប៊ី ហាក់មានការពិបាក ដោយមិនទទួលបានឱកាសគ្រប់គ្រាន់ក្នុងការបង្ហាញខ្លួននៅលើទីលានប្រកួត នៅទឹកដី Santiago Bernabeu នោះទេ ចាប់តាំងពីត្រលប់មកក្លឹបវិញនៅដើមរដូវកាល ២០១៩/២០នេះ។

បើតាមការចុះផ្សាយរបស់កាសែតអង់គ្លេស The Sun បានឲ្យដឹងថា ក្លឹបកាំភ្លើងធំចាត់ទុក James ជាកីឡាករដែលអាចជួយពួកគេបន្ថែម នៅតំបន់ប្រយុទ្ធ។

ហើយពួកគេជឿជាក់ថា ម្ចាស់ពានស្បែកជើងមាស World Cup 2014 រូបនេះ អាចសាងភាពលេចធ្លោសារជាថ្មី ព្រមទាំងដើរតួជាកីឡាករសំខាន់ម្នាក់ នៅទឹកដី Emirates៕

ប្រភព៖ Marca