ក្លឹបមួយនៅ Serie A សម្រេចចិត្តចុះចាញ់ការប្រកួតដណ្ដើមទិញ Timo Werner ព្រោះហេតុផលមួយ

កីឡាករ Timo Werner របស់ក្លឹប RB Leipzig បច្ចុប្បន្នកំពុងតែក្លាយជារ៉ាដាសំខាន់សម្រាប់ក្រុមយក្សមួយចំនួននៅតំបន់អឺរ៉ុប ដូចជា Chelsea, Liverpool និងសូម្បីតែក្លឹប Inter Milan ក៏ចង់បានរូបគេមកលេងជាមួយក្រុមរបស់ខ្លួនផងដែរ។

Timo Werner  

តែបើយោងទៅតាមរបាយការណ៍ដែលទទួលបានចុងក្រោយពីសារព័ត៌មាន Sky Sports បានឲ្យដឹងថា ប្រធានផ្នែកកីឡារបស់ក្លឹប Inter គឺលោក Piero Ausilio សម្រេចចិត្តដកខ្លួនចេញពីការដណ្ដើមទិញខ្សែប្រយុទ្ធឆ្នើមរូបនេះហើយ ព្រោះតែដឹងយ៉ាងច្បាស់ថា Timo នឹងមិនព្រមមកលេងនៅ Inter Milan ឡើយ។

Piero Ausilio

លោកបានប្រាប់ទៅសារព៏ត៌មាន Sky Sports ថា៖ “Timo Werner នឹងមិនមកលេងនៅ Inter ទេ ព្រោះខ្ញុំដឹងពីគម្រោងរបស់គេនាថ្ងៃអនាគត ហើយយើងនឹងមិនអាចនាំគេមកទីនេះបាននោះឡើយ”។

Timo Werner

គួរបញ្ជាក់ដែរថា បើយោងទៅតាមរបាយការណ៍កន្លងមកបានចុះផ្សាយថា ខ្សែប្រយុទ្ធវ័យ ២៤ ឆ្នាំហាក់មានទំនោរចិត្តចង់ទៅលេងនៅទឹកដី Anfield ជាមួយនឹងក្រុមហង្សក្រហម Liverpool ស្របពេលដែលក្រុមកំពុងតែឈរនៅកំពូលតារាង EPL ក៏ចង់បានរូបគេខ្លាំងដែរ។ នេះអាចជាតម្រុយធំមួយដែល Werner អាចនឹងមកចូលរួមជាមួយនឹងក្រុមហង្សក្រហមនាពេលខាងមុខក៏ថាបាន៕

ប្រភព: Metro

អានអត្ថបទបន្ទាប់៖ Ter Stegen និយាយថា មិត្តម្នាក់នៅ Dortmund គួរផ្ទេរមកលេងនៅ La Liga

អ្នកចាំទីឆ្នើម Andre Ter Stegen របស់ក្លឹប Barcelona បាននិយាយថា Mario Gotze គួរតែអាចបន្ដអាជីពរបស់ខ្លួន ដោយផ្ទេរមកកាន់លីគកំពូលអេស្ប៉ាញ ក្រោយពេលចែកផ្លូវគ្នាពីក្លឹប Borussia Dortmund។

កុងត្រាបច្ចុប្បន្នរបស់ Gotze ជាមួយ Dortmund នឹងផុតកំណត់នៅរដូវក្ដៅខាងមុខនេះ ហើយពុំបានសំណើកុងត្រាថ្មីសម្រាប់ភាគីទាំងសងខាងនោះទេ ដែលមានន័យថា កីឡាករអាល្លឺម៉ង់រូបនេះអាចចាកចេញដោយគ្មានតម្លៃខ្លួន។

ហើយ Ter Stegen ដែលជាមិត្តរួមក្រុមជម្រើសជាតិអាល្លឺម៉ង់ ចង់ឲ្យ Gotze ផ្ទេរមកកាន់ La Liga ដោយរូបគេយល់ឃើញថា ខ្សែបម្រើ័យ២៧ឆ្នាំ នៅមានទម្រង់លេងល្អ ដែលអាចឲ្យក្លឹបជាច្រើនត្រូវការ។

អ្នកចាំទីដៃទីមួយរបស់ Barcelona បាននិយាយថា៖ “Mario គឺជាកីឡាករដែលអាចគ្រប់គ្រងបាល់ និង បន្ថែមទៅលើការប្រកួត។​ គេពិតជាសម្របខ្លួនបានទៅនឹងលីគអេស្ប៉ាញ។”

“មិនដឹងថាគោលដៅរបស់គេគឺលេងបាល់ទាត់ឬយ៉ាងណានោះទេ។ នៅពេលដែលយើងនិយាយគ្នា យើងមិនដែលនិយាយគ្នាពីបាល់ទាត់ឡើយ។ សម្រាប់ខ្ញុំ វាសំខាន់ត្រង់ថា គេបានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវ ហើយគេគឺរីករាយ។ គេអាចសក្ដិសមជាមួយក្លឹបជាច្រើន ហើយធ្វើឲ្យមានការផ្លាស់ប្ដូរនៅក្លឹបជាច្រើនផងដែរ។”

ប្រភព៖ Goal