ក្លឹបរបស់អតីតជើងចាស់ម្នាក់ បង្ហើបពីបំណងប្រាថ្នា ចុះហត្ថលេខាលើ Ronaldo/Messi នាពេលអនាគត

ខណៈពេលដែលក្លឹបបាល់ទាត់ថ្មី Inter Miami របស់ David Beckham មិនទាន់បានលេងនៅឡើយទេ ប៉ុន្តែវាមិនបានបញ្ឃប់សុបិនលោកក្នុងការផ្លាស់ប្តូរធំៗនោះទេ ។

មិនតែប៉ុណ្ណោះកាលពីថ្ងៃសៅរ៍កន្លងទៅ Beckham ត្រូវបានគេសួរអំពីតារាកំពូលៗ ដែលក្លឹបចាប់អារម្មណ៍ក្នុងការចុះហត្ថលេខា ខណ:ដែលរូបលោកក៏មិនបានបដិសេធជាមួយនឹងបំណងប្រាថ្នាក្នុងការចុះហត្ថលេខានាំយក Ronaldo និង Messi នោះទេ ។

លើសពីនេះ Beckham បាននិយាយថា ៖ ” មនុស្សគ្រប់គ្នាមានបណងប្រាថ្នារបស់ពួកគេគ្រប់ៗគ្នា ប៉ុន្តែប្រសិនបើអ្នកក្រឡេកមើល Leo និង Cristiano គឺនៅតែកំពុងលេង សូម្បីតែអ្វីដែលអ្នកប្រហែលជាគិតថាគឺជាដំណាក់កាលចុងក្រោយនៃអាជីពរបស់ពួកគេ តែខ្ញុំមិនដែលមើលឃើញថាវាបញ្ចប់សម្រាប់ពួកគេនោះទេ ” ។

លោកបន្តទៀតថា ៖ ” ពួកគេកំពុងលេងនៅកម្រិតខ្ពស់ ដូច្នេះវាពិបាកក្នុងការមើលឃើញពួកគេចាកចេញពីក្លិប ដែលពួកគេស្ថិតនៅ ។ ប៉ុន្តែយើងនឹងឃើញ ។ អ្នកមិនដឹងថាមានអ្វីកើតឡើងនៅក្នុងបាល់ទាត់ទេ ” ៕

ប្រភព: Sportskeeda

មតិយោបល់