ក្លឹបអាល្លឺម៉ង់មួយ ចង់ទិញផ្ដាច់កីឡាករដែលពួកគេខ្ចីជើងពី Barcelona

ក្លឹប Schalke បានពិចារណាអនុវត្តសិទ្ធរបស់ពួកគេក្នុងការចុះហត្ថលេខាទិញផ្ដាច់ ខ្សែការពារ Jean-Clair Todibo ពីក្លឹប Barcelona។

Jean-Clair Todibo

កីឡាករវ័យ២០ឆ្នាំរូបនេះ បានចូលរួមជាមួយក្លឹបអាល្លឺម៉ង់ ក្នុងលក្ខខណ្ឌខ្ចីជើង កាលពីខែមករាក្នុងតម្លៃ ១.៥លានអឺរ៉ូ។

Jean-Clair Todibo

ហើយ Schalke អាចនឹងត្រៀមរៀបចំក្នុងការអនុវត្តជម្រើសរបស់ពួកគេ ក្នុងការទិញផ្ដាច់កីឡាកររូបនេះ ក្នុងតម្លៃ ២៥លានអឺរ៉ូ បូករួម៥លានអឺរ៉ូបន្ថែម(ជាមួយលក្ខខណ្ឌផ្សេងៗ) នេះបើតាមការចុះផ្សាយរបស់កាសែតអាល្លឺម៉ង់ Bild។

Jean-Clair Todibo

គ្រូបង្វឹករបស់ Schalke មើលឃើញថា Todibo ជាកីឡាករដែលមានអនាគតល្អ ដោយបានសាងភាពលេចធ្លោសម្រាប់៥ប្រកួតដែលកីឡាកររូបនេះ បានចូលរួមជាមួយពួកគេ៕

ប្រភព៖ Marca