ក្លឹប​មួយ​នៅ​វៀតណាម យក​ឈ្នះ Arsenal/Spurs ​ជា​ក្រុម​មាន​អ្នក​មើល​ច្រើន​បំផុត​លើ YouTube

ទន្ទឹម​នឹង​វិស័យ​បច្ចេកវិទ្យា​កាន់​តែ​អភិវឌ្ឍ​ឡើង កំណើន​អ្នក​ទស្សនា​វិស័យ​បាល់ទាត់​លើ​ប្រព័ន្ធ​ឌីជីថល​ទំនើប​ក៏​មាន​សន្ទុះ​កាន់​តែ​ខ្ពស់​ព្រម​គ្នា។ ក្នុង​នោះ​របាយការណ៍​ថ្មី​មួយ​បង្ហាញ​ពី​ក្លឹប​ដែល​មាន​ទស្សនា​ច្រើន​បំផុត​លើ​ YouTube ក្នុង​ខែ​កុម្ភៈ ឆ្នាំ ២០១៩ ហើយ​មាន​ក្លឹប​មួយ​នៅ​អាស៊ាន​ក៏​ឈរ​នៅ​ចំណាត់​ថ្នាក់​កំពូល​ធៀប​នឹង​បណ្តា​ក្រុម​ដទៃ។

ទិន្នន័យ​បង្ហាញ​ថា​ក្លឹប Hoang Anh Gia Lai FC ​ឈរ​នៅ​ចំណាត់ថ្នាក់​ទី ៨ ជា​ក្លឹប​ដែល​មាន​អ្នក​ទស្សនា​ច្រើន​បំផុត​លើ YouTube មាន​ដល់​ទៅ ៥,៥៩ លាន​ដង​លើ YouTube នៅ​ចាញ់​ក្លឹប FC Barcelona, Manchester United, Paris Saint-Germain, Liverpool និង Real Madrid។

ក្លឹប​វៀតណាម​នេះ​ក៏​ឈរ​នៅ​ចំណាត់ថ្នាក់​ល្អ​ជាង Spurs ដែល​មាន ៥,៥៤ លាន​ដង ខណៈ Arsenal មាន ៥,៣១ លាន​ដង រី​ឯ Bayern Munich មាន ៤,២១ លាន​ដង។

រំឭក​ថា​នា​រដូវ​កាល​នេះ​ក្លឹប Hoang Anh Gia Lai ហាក់​រង​ភាព​តានតឹង​បន្តិចបន្តួច​នៅ​ ៣ ប្រកួត​ដំបូង​ដោយ​ទើប​យក​ឈ្នះ​បាន ១ ប្រកួត​មាន ៣ ពិន្ទុ​ឈរ​ចំណាត់ថ្នាក់​ទី ៩ នៃ​លីគ​កំពូល V-League របស់​វៀតណាម ខណៈ​ក្លឹប​ឈរ​កំពូល​តារាង​បាន​ទៅ​លើ Ho Chi Minh City ឈ្នះ ៣ ប្រកួត​ដាច់​មាន ៩ ពិន្ទុ​ក្នុង​ដៃ។

បើស្រលាញ់គាំទ្រទំព័រ Cam-Sport ចាស់ កុំភ្លេចចុច Like ទំព័រថ្មី KhmerSusu ម្នាក់មួយផង ដើម្បីទទួលបានព័ត៌មានកីឡាជាតិនិងនៅអាស៊ីរហ័សបំផុត!

ប្រភព:FoxSportAsia

មតិយោបល់