ក្លឹប​យក្ស​មួយ​អាច​ជា​ទ្រនំ​ថ្មី​របស់ Pep ក្រោយ M.City ខកខាន​លេង​ពាន​អឺរ៉ុប ២ រដូវ​កាល

ក្លឹប Manchester Ctiy ត្រូវ​បាន​ព្យួរ​ឈ្មោះ​ចេញ​ពី​ពាន​រង្វាន់​អឺរ៉ុប​រយៈ​ពេល ២ ឆ្នាំ បន្ទាប់​ពី​រក​ឃើញ​ថា​ល្មើស​ច្បាប់​ហិរញ្ញវត្ថុ​របស់​ UEFA។ សមាគម​បាល់ទាត់​អឺរ៉ុប​បាន​បាន​បើក​ការ​ស៊ើបអង្កេត​តាំង​ពី​ឆ្នាំ ២០១៨ ហើយ​ទើប​តែ​សម្រេច​លទ្ធផល​ផ្លូវការ​ដ៏​អាក្រក់​មួយ​សម្រាប់​មេឃ​ខៀវ​កាល​ពី​ព្រឹក​ថ្ងៃ​ទី ១៥ ​កុម្ភៈ។

Pep Guardiola
Pep Guardiola

ទ្រនំ​បន្ទាប់​របស់ Pep ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ភាគរយ​ខ្ពស់​អាច​ជា​នៅ​ទ្រនំ​ក្លឹប Juventus ដោយ​កន្លង​ទៅ​មុន​ពេល​សេះ​បង្កង់​យក​បាន Maurizio Sarri ក៏​ក្លឹប​បាន​ទាក់ទង​ចរចា​ជាមួយ​នឹង Pep Guardiola ផង​ដែរ។

Juventus

ក្លឹប​បន្ទាប់​ដែល​អាច​នឹង​យក​ Pep បាន​មាន Paris Saint-Germain តែ​ក៏​កំពុង​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ល្មើស​ច្បាប់ FFP ផង​ដែរ ឬ​អាច​មួយ​ទៀត​ត្រលប់​ទៅ​ចូលរួម​នៅ​ក្លឹប Bayern Munich វិញ។ នេះ​បើ​តាម​សារព័ត៌មាន Calciomercato បាន​ចុះ​ផ្សាយ។

Pep Guardiola

គួរ​រំឭក​ថា​បច្ចុប្បន្ន Man City ក៏​មិន​ទទួល​បាន​ជោគជ័យ​នៅ Premier League ខណៈ​នៅ​ជុំ​ទី ២៥ មាន ៥១ ពិន្ទុ​ចាញ់​ដាច់ ២២ ពិន្ទុ​ធៀប​នឹង Liverpool៕

ប្រភព៖ AF

អានអត្ថបទបន្ទាប់៖ វីរបុរស​ហង្ស៖ “Liverpool មិន​អាច​បំបែក​កំណត់ត្រា​កំពូល​មួយ​នេះ​របស់ Arsenal បាន​ទេ”

វីរបុរស​ក្លឹប​ហង្ស​ក្រហម​លោក John Barnes បាន​ជឿជាក់​ថា​ហង្ស​ក្រហម Liverpool មិន​អាច​ដើរ​ដូច​គន្លង​នៃ​កំណត់ត្រា​ចាស់​របស់ Arsenal នៅ​ក្របខ័ណ្ឌ Premier League បាន​នោះ​ទេ។

John Barnes
Liverpool

កាល​ពី​រដូវ​កាល ២០០៣-០៤ កាំភ្លើង​ធំ​ធ្លាប់​បាន​ជោគជ័យ​ឈរ​នៅ​កំពូល​តារាង ដែល​មិន​ស្គាល់​ពាក្យ​ថា​ចាញ់​ទាល់​តែ​សោះ នៅ ៣៨ ជុំ​សរុប ដោយ​ទទួល​ជ័យជម្នះ ២៦ លើក និង​ស្មើ ១២ លើក។

បើ​ធៀប​នឹង Liverpool រដូវ​កាល​នេះ ២៥ ជុំ​ហើយ​សម្រាប់​ក្រុម​របស់​លោក Jurgen Klopp ដែល​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់ តែ​នៅ​សល់ ១៣ ប្រកួត​ទៅ​មុខ​ទៀត​លោក Barnes ជឿ​ថា​ Liverpool អាច​នឹង​បរាជ័យ​នៅ​ប្រកួត​ណា​មួយ​ជា​មិន​ខាន។

Barnes ធ្លាប់​លេង​ឲ្យ​ហង្ស​ចន្លោះ​ឆ្នាំ ១៩៨៧ និង ១៩៩៧ បាន​និយាយ​ថា៖ “ខ្ញុំ​គិត​ថា​ Liverpool មិន​អាច​ធ្វើ​បាន​នោះ​ទេ ពោល​គឺ​អាច​នឹង​ចាញ់​មួយ​ប្រកួត​ជា​មិន​ខាន តែ​សម្រាប់​ពាន​រង្វាន់​ពួក​គេ​នៅ​តែ​ឈ្នះ​ដោយ​ស្រួល”។

Arsenal

លោក​បន្ថែម៖ “នៅ​ថ្ងៃ​បញ្ចប់​វា​មិន​សំខាន់​ថា Liverpool អាច​នឹង​បញ្ចប់​ដោយ​មិន​ចាញ់​ឬ​អត់​ទេ តែ​សំខាន់​គឺ​ការ​ឈ្នះ​ពាន​រង្វាន់”។

យ៉ាងណាមិញ​ Liverpool នៅ​តែ​មាន​ឱកាស​ប្រជែង​កំណត់ត្រា​មួយ​ផ្សេង​ទៀត គឺ​ការ​លេង​ក្នុង​លីគ​មិន​ចាញ់​សោះ ៤៩ ប្រកួត​ដែល​នេះ​ជា​កំណត់ត្រា Arsenal ធ្លាប់​ធ្វើ​បាន ស្រប​ពេល​ក្រុម​នៅ Merseyside បច្ចុប្បន្ន​ទើប​ធ្វើ​បាន​ ៤២ លើក​ប៉ុណ្ណោះ៕ (បូក​បញ្ចូល​ទាំង​រដូវ​កាល​ចាស់+ថ្មី)

ប្រភព៖ AF