ក្លឹប Valladolid របស់ Ronaldo ចង់បានកីឡាករ Real Madrid ពីររូបទៅចូលរួម ក្នុងលក្ខខណ្ឌខ្ចីជើង

កីឡាករវ័យក្មេង Andriy Lunin និង Takefusa Kubo មានទំនាក់ទំនងល្អនឹងគ្នា កំឡុងពេលប្រកួតមិត្ដភាពសំរាប់ Real Madrid មុនបើករដូវកាលនៅទឹកដីអាមេរិក ហើយកីឡាករទាំងពីរនេះ អាចនឹងលេងនៅក្នុងក្រុមជាមួយគ្នាសំរាប់ក្លឹប Real Valladolid ដែលចង់បានពួកគេនៅក្នុងលក្ខខណ្ឌខ្ចីជើង សំរាប់រដូវកាល ២០១៩/២០។

អ្នកចាំទីសញ្ជាតិអ៊ុយក្រែន ហើយនឹងខ្សែប្រយុទ្ធជប៉ុន អាចនឹងជួយអោយក្រុម Valladolid កាន់តែមានភាពខ្លាំងក្លា បើសិនជាពួកគេព្រមផ្ទេរទៅលេងនៅទីនោះ។

ដូចដែលយើងបានដឹង ប្រធានក្លឹប Valladolid លោក Ronaldo មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹង Real Madrid ហើយការដោះដូរកីឡាករ ក៏ទំនងជាមានភាពងាយស្រួលក្នុងការនិយាយគ្នាផងដែរ៕

ប្រភព៖ Marca