ខក​ចិត្ត​មិន​ស្ទើរ! ជើង​ខ្លាំង ៤ រូប​និយាយ​ពាក្យ​ទាំង​នេះ​នៅ CL ចុង​ក្រោយ​បាន​ត្រឹម​ហាលអាវ

ក្រុម​ខ្លាំង​ជា​ច្រើន​បាន​ធ្លាក់​ចេញ​ពី Champions League រដូវ​កាល ២០១៨/១៩ នេះ ផ្ទុយ​ទៅ​វិញ​បែរ​ជា​ត្រូវ​ក្រុម​មធ្យម​ឆ្លង​រំលង​ឡើង​ទៅ​យ៉ាង​ឡូយ។ ក្នុង​នោះ​ក្រុម​ដែល​គេ​សោកស្តាយ​បំផុត​មាន​ដូច​ជា Real Madrid, Juventus, Man City និង Man Utd ដែល​ម្នាក់ៗ​ទន្ទឹង​អុត​ចាំ​លទ្ធផល​ល្អ​តាំង​ពី​បើក​រដូវ​កាល​ប្រកួត​ដំបូង។

 

ជា​ពិសេស​បណ្តា​កីឡាករ​ឆ្នើម​ក្នុង​ក្រុម​នីមួយៗ ក៏​ហាក់​មាន​ទំនុក​ចិត្ត​ខ្ពស់​ខ្លះ​ថា​ក្រុម​ខ្លួន​អាច​ឆ្លង​ដល់​វគ្គ ៨ ក្រុម​ខ្លះ​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ ប៉ុន្តែ​ចុង​ក្រោយ​ត្រូវ​ហាលអាវ​ខុស​ពី​ការ​គិត​ទុក​របស់​ខ្លួន​ទាំង​ស្រុង។

យោង​តាម​ទំព័រ Troll Football លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​បាន​សើរើ​នូវ​សម្តី​របស់​ជើង​ឆ្នើម ៤ រូប​ដូច​ខាង​ក្រោម៖

Buffon និយាយ​ថា៖ “ខ្ញុំ​សង្ឃឹម​នឹង​មិន​ជួប Juventus នៅ Champions League វគ្គ​ផ្តាច់ព្រ័ត្រ” (លទ្ធផល​ធ្លាក់​ត្រឹម​វគ្គ ១៦ ក្រុម)។

Sergio Ramos និយាយ​ថា៖ “ខ្ញុំ​ធ្វើ​ពុត​ជា​ទទួល​បាន​កាត​លឿង បែប​នេះ​ខ្ញុំ​នឹង​មិន​ខកខាន​ការ​ប្រកួត​ជើង​ទី ១ វគ្គ ៨ ក្រុម​ចុង​ក្រោយ” (ជា​លទ្ធផល​ធ្លាក់​ត្រឹម​វគ្គ ១៦ ក្រុម​ដោយ​សារ Ajax)។

Mbappe និយាយ​ថា៖ “យើង​នឹង​នៅ​ខាង Lyon ក្នុង​ការ​តតាំង Barca បែប​នេះ​ Lyon អាច​ឡើង​មក​វគ្គ ៨ ក្រុម​ចុង​ក្រោយ​ជាមួយ​យើង” (ចុង​ក្រោយ​ធ្លាក់​ដោយ​សារ United នា​វគ្គ ១៦ ក្រុម)។

Ronaldo៖ “Juventus ទិញ​ខ្ញុំ​ដើម្បី​មក​ជួយ​ពួក​គេ​ឈ្នះ Champions League” (ជា​លទ្ធផល​ត្រូវ Ajax ទម្លាក់​នា​វគ្គ ៨ ក្រុម)។

ប្រភព:Troll Football

មតិយោបល់