ខឹង​ទប់​លែង​ជាប់! Van Dijk បង្គាប់​ឲ្យ​មិត្ត​រួម​ក្រុម​រៀន​ចម្លង​ល្បិច​អាក្រក់​មួយ​តាម​ PSG

បរាជ័យ​នៅ​ទឹក​ដី​បារាំង​បាន​ធ្វើ​ឲ្យ​ក្លឹប Liverpool ហាក់​មាន​ការ​ខឹង​សម្បា​ជា​ខ្លាំង ដោយ​មិន​ពេញ​ចិត្ត​នឹង​លទ្ធផល​បិទ ៩០ នាទី​នោះ​ទេ។ ម្នាក់ៗ​ត​វ៉ា​ថា​កូន​ក្រុម​របស់ PSG លេង​ខូច និង​ខ្លះ​ទៀត​ថា​អាជ្ញាកណ្ដាល​កាត់​សេចក្តី​មិន​ត្រឹមត្រូវ។

មើល​ការ​លើក​ឡើង​របស់ Van Dijk ដែល​ជា​ញឹកញយ​ឃើញ​កូន​ក្រុម​របស់ PSG ហាក់​ធ្វើ​ពុត​ដួល​ស្រស់ៗ​ពេក ពោល​គឺ Neymar ផ្ទាល់​តែ​ម្តង ខ្សែ​ការពារ​តម្លៃ ៧៥ លាន​ផោន​រូប​នេះ​បាន​ព្រមាន​ធ្ងន់ៗ​ថា៖ “តាម​ពិត​ទៅ​ពួក​គេ​សុទ្ធ​តែ​ជា​កីឡាករ​លំដាប់​កំពូល ប៉ុន្តែ​ខ្ញុំ​គិត​ថា​មិន​ចាំ​បាច់​លេង​ក្បាច់​នោះ​ក្នុង​ការ​ប្រកួត​ឡើយ”។

អតីត​កីឡាករ​នៅ Southampton បន្ត​៖ “ពេល​ខ្លះ​ពួក​គេ​រង​ការ​រំខាន​ពិត​មែន ហើយ​ក៏​ដួល​ទៅ​លើ​ដី ប៉ុន្តែ​ពេល​ខ្លះ​ទៀត​រឿង​មិន​សម​កើត បែរ​ជា​ដួល​ងាយៗ មើល​ទៅ​ពិត​ជា​គួរ​ឲ្យ​ខ្លាច ចំណុច​នេះ​ហើយ​សំខាន់​បំផុត​ដែល​យើង​ត្រូវ​មើល​ឲ្យ​ជាក់ រហូត​ម្នាក់ៗ​ព្យាយាម​រត់​មក​រក​អាជ្ញាកណ្តាល​ឲ្យ​ផ្តល់​កាត​លឿង​ដល់​ក្រុម​របស់​យើង”។

លោក​បញ្ចប់​ថា៖ “យើង​រាល់​គ្នា​សុទ្ធ​តែ​ឲ្យ​តម្លៃ​ទៅ​ពួក​គេ និង​សមត្ថភាព​ដែល​ពួក​គេ​មាន​ព្រោះ​សុទ្ធ​សឹង​ជា​លំដាប់​កំពូល​ទាំង​អស់”។

ប្រភព:Metro

មតិយោបល់