ខុសពីការប្រកាសរបស់ Spurs! លោក Mourinho បង្ហើបពីពេលវេលាដែល Son អាចអវត្តមានពីទីលាន

គ្រូបង្វឹក Tottenham លោក Jose Mourinho បាននិយាយថា លោកមិនរំពឹងថា ខ្សែប្រយុទ្ធ Heung-Min Son អាចត្រលប់មកចូលរួមប្រកួតសារជាថ្មីឡើយ សម្រាប់រដូវកាលនេះ ហើយបានលើកឡើងថា ស្ថានភាពបច្ចុប្បន្នរបស់ក្លឹបអាចប្រឈមនឹងការលំបាក។

ខ្សែប្រយុទ្ធសញ្ជាតិកូរ៉េខាងត្បូង នឹងធ្វើការវះកាត់នៅក្នុងសប្ដាហ៍នេះ បន្ទាប់ពីមានរបួសបាក់ប្រអប់ដៃ កំឡុងការប្រកួតដែល Spurs បានយកឈ្នះទៅលើ Aston Villa ដោយលទ្ធផល 3-2 ហើយ Son ជាអ្នករកគ្រាប់បាល់បាន២គ្រាប់។

លោក Mourinho បាននិយាយថា៖ “ខ្ញុំនឹងមិនមានជឿជាក់ទៅលើគេទៀតទេ នៅក្នុងរដូវកាលនេះ។ ប្រសិនបើគេអាចចូលលេង ២ ឬ ៣ប្រកួត វាដោយសារតែប្រធានសារព័ត៌មានរបស់ Tottenham មានជំនឿចិត្តខ្ពស់ ហើយខ្ញុំគិតថាគាត់និយាយត្រូវ។ ប៉ុន្ដែនៅក្នុងអារម្មណ៍របស់ខ្ញុំ ខ្ញុំមិនគិតបែបនេះឡើយ។

“យើងនឹងត្រូវបាត់បង់គេ។ ក្លឹបបានសរសេរសេចក្ដីថ្លែងការណ៍បានយ៉ាងល្អ។ ប្រសិនបើខ្ញុំជាអ្នកសរសេរសេចក្ដីថ្លែងការណ៍នេះ ខ្ញុំអាចនឹងសរសេរផ្សេងពីនេះ។”

ប្រភព៖ BBC

អានអត្ថបទបន្ទាប់៖ ជើងចាស់ Gullit ថាកីឡាករ Liverpool មួយរូបនឹងគ្មានឱកាសឈ្នះពាន Ballon d’Or ឡើយ

Virgil van Dijk មិនអាចឈ្នះពាន Ballon d’Or បានឡើយ បើទោះបីជារូបគេ ឈរនៅលេខ២ តាមពីក្រោយ Lionel Messi កាលពីឆ្នាំ ២០១៩ ក្ដី នេះបើតាមការលើកឡើងរបស់លោក Ruud Gullit។

បន្ទាប់ពីបានបង្ហាញទម្រង់លេងដ៏ល្អ ខ្សែការពារកណ្ដាលសញ្ជាតិហូឡង់ ត្រូវបានជ្រើសរើសក្នុងចំនោមកីឡាករកំពូលៗ សម្រាប់ពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំ។

ហើយ Van Dijk បានគ្រងតំណែងជាម្ចាស់ពាន UEFA Player of the Year ប៉ុន្ដែរូបគេ មិនអាចយកឈ្នះ Messi ក្នុងការក្លាយជាម្ចាស់ពាន FIFA Best និង ពានរង្វាន់បាល់មាសដែលរៀបចំឡើងដោយកាសែតបារាំង។

លោក Gullit មានក្ដីបារម្ភថា កីឡាករវ័យ២៨ឆ្នាំរូបនេះ នឹងគ្មានឱកាស ក្លាយជាកំពូលកីឡាករលើលោកនោះទេ ដោយសារតំណែងរបស់គេហាក់ពិបាកប្រជែងជាមួយតំណែងខ្សែប្រយុទ្ធ។

លោក Gullit បាននិយាយថា៖ “សារមួយរបស់ Ballon d’Or គឺគេមិនអាចឈ្នះពាននេះឡើយ។ ខ្ញុំគិតថាគេគួរតែឈ្នះវា។ ប៉ុន្ដែអ្នកដឹងទេ អ្នកមិនអាចនិយាយថា Messi មិនសក្ដិសមឈ្នះពាននេះដែរ។ ប៉ុន្ដែប្រសិនបើ លទ្ធភាពនៃការឈ្នះពាននេះរបស់ខ្សែការពារ វាកើតឡើងនៅឆ្នាំនោះបាត់ទៅហើយ។”

ប្រភព៖ Goal