ខុស​ឆ្គង​រឿង​មួយ Juventus ប្រឈម​បាត់​ជើង Ronaldo នៅប្រកួតវគ្គ ៨ ក្រុមចុងក្រោយ

យោង​តាម​គោលការណ៍​របស់​សមាគម​បាល់ទាត់​អឺរ៉ុប UEFA ​អាច​នឹង​ធ្វើ​ការ​ផាក​ពិន័យ​ដល់​កីឡាករ Cristiano Ronaldo ជុំវិញ​ស្ទាយ​អបអរ​នៅ​គ្រាប់​បាល់​ទី​បី​របស់​លោក​អំឡុង​ការ​ប្រកួត​ទល់ Atletico Madrid កាល​ពី​ជើង​ទី​ពីរ។

នៅ​មុខ​អ្នក​គាំទ្រ​ក្រុម At រាប់​ពាន់​នាក់​នៅ​ឯ​កីឡដ្ឋាន Allianz Stadium កីឡាករ​ព័រទុយហ្គាល់​បាន​ឌឺដង​ទៅ​លោក Diego Simeone តាម​រយៈ​ក្បាច់​អបអរអាសអាភាស​ដូច​គ្នា​នោះ។ កាល​ពី​ជើង​ទី ១ អ្នកចាត់ការ​ក្លឹប​អេស្ប៉ាញ​បាន​រង​ការ​ពិន័យ ២០ ០០០ អឺរ៉ូ ប៉ុន្តែ​ជៀស​ផុត​ពី​ការ​ហាមប្រាម​មិន​ឲ្យឈរ​នៅ​ខ្សែ​បន្ទាត់​ក្នុង​ប្រកួត​ជើង​ទី ២។

សម្រាប់ Ronaldo ត្រូវ​បាន​សារព័ត៌មាន​អ៊ីតាលី​ចុះ​ផ្សាយ​ថា​រូប​គេ​អាច​នឹង​ត្រូវ​ហាម​មិន​ឲ្យ​ចូលរួម​ប្រកួត​នៅ​ជើង​ទី ១ ឬ​ទាំង​ ២ ជើង​ផ្ទាល់​តែ​ម្តង​នៅ​វគ្គ ៨ ក្រុម​ចុង​ក្រោយ ដែល​ត្រូវ​ចាប់​ឆ្នោត​នា​ម៉ោង ១៨:០០ នាទី​ល្ងាច​នេះ។ លទ្ធផល​បែប​ណា​នោះ CamboTrends នឹង​យក​មក​ចែកជូន​បងប្អូន​អ្នក​គាំទ្រ​​ឲ្យ​បាន​រហ័ស​បំផុត​នា​ពេល​បន្ទាប់​នេះ។

ប្រភព: SoccerLaduma

មតិយោបល់