ខ្ញី​ចាស់ Fabio រំកិល​មក​លេខ ៣ ខណៈ Ronaldo ខ្ទាត​ចេញ​ពី Top 5 នៃ​តំណែង Top Scorer

១៩ គ្រាប់​របស់ Cristiano Ronaldo នៅ​តែ​រក្សា​តួ​លេខ​ស្មើ​ថេរ​ដដែល ពោល​គឺ​ពុំ​មាន​ការ​កើន​ឡើង​អ្វី​ទាំង​អស់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ក្រោយ​នេះ បន្ទាប់​ពី​ក្លឹប Juventus រំពឹង​ទុក​ជើង​បុរស​សញ្ជាតិ​ព័រទុយហ្គាល់​ឲ្យ​តតាំង​នៅ​ Champions League ច្រើន​ជាង​ការ​ប្រកួត​នៅ Serie A។

តំណែង​កំពូល Top 5 នៃ​កីឡាករ​នាំ​មុខ​ការ​រក​គ្រាប់​បាល់​នៅ​លីគ​កំពូល​បច្ចុប្បន្ន ក៏​សង្កេត​ឃើញ​មាន​កីឡាករ​នៅ​ក្របខ័ណ្ឌ​អ៊ីតាលី ២ រូប, អេស្ប៉ាញ ១ រូប, បារាំង ១ រូប និង​អាល្លឺម៉ង់​ ១ រូប។ ក្នុង​នោះ​មាន​លម្អិត​ដូច​ខាង​ក្រោម៖

  1. Lionel Messi រក​បាន ៣៣ គ្រាប់
  2. Kylian Mbappe ​រក​បាន ២៧ គ្រាប់
  3. Fabio Quagliarella ​រក​បាន ២២ គ្រាប់
  4. Robert Lewandowski ​រក​បាន ២១ គ្រាប់
  5. Krzysztof Piatek ​រក​បាន ២១ គ្រាប់

ប្រភព:BRFootball

មតិយោបល់