“ខ្ញុំច្បាស់ថា Bruno និង Pogba អាចលេងត្រូវគ្នាលើទីលាន” – Petit

បច្ចុប្បន្នក្លឹបបិសាចក្រហម Manchester United កំពុងតែឡើងជើងយ៉ាងខ្លាំងតាំងពីនាំយកខ្សែបម្រើ Bruno Fernandes មកកាន់ទឹកដី​ Old Trafford ពោលគឺ ១១ ប្រកួតចុងក្រោយមិនដែលស្គាល់ពាក្យបរាជ័យទាល់តែសោះ។

អាស្រ័យដូចនេះ អ្នកគាំទ្រជាច្រើនចង់ឃើញវត្តមានរបស់កីឡាករ Paul Pogba និង Bruno Fernandes នៅលើទីលានប្រកួតជាមួយគ្នា ដោយចង់ដឹងថា តើអ្នកទាំងពីរអាចនឹងលេងសង់តង់គ្នាដែរឬយ៉ាងណា?

Bruno Fernandes

ជុំវិញបញ្ហានេះដែរ វីរបុរស Emmmanuel Petit របស់ក្លឹបកាំភ្លើងធំ​ Arsenal បានមានប្រសាសន៍ទាក់ទងទៅនឹងសំណួរខាងលើថា លោកជឿជាក់ថា ពួកគេ [Bruno និង​ Pogba] អាចនឹងលេងជាមួយគ្នាចុះ។

Emmmanuel Petit

លោកបានប្រាប់ទៅកាន់គេហទំព័រ Mirror Sport ថា៖ “ Bruno បានធ្វើឲ្យក្លឹប Man Utd មានការផ្លាស់ប្ដូរច្រើនណាស់ ពោលគឺបានជួយពង្រឹងសមត្ថភាពផ្នែកស្មារតីរបស់កីឡាករឲ្យមានភាពប្រសើរឡើងខ្លាំង ដែលរឿងនេះមិនមែនងាយស្រួលឡើយសម្រាប់ចំណូលថ្មីដែលទើបនឹងផ្លាស់មកនៅពាក់កណ្ដាលរដូវកាលបែបនេះ។ វាហាក់ដូចជា គេធ្លាប់បាននៅជាមួយនឹងបិសាចក្រហម ៦ ឆ្នាំមកហើយ”។

Paul Pogba

លោកបន្តថា៖ “ចំណែក Pogba កំពុងតែសម្រាកព្យាបាលរបួស។​ តែនេះជាអ្វីដែលគែអាចធ្វើបាននាពេលនេះ។ យ៉ាងណាមិញខ្ញុំនៅតែចង់ឃើញវត្តមានរបស់ពួកគេទាំងពីរលេងជាមួយគ្នានៅលើទីលានប្រកួត ហើយខ្ញុំប្រាកដចិត្តណាស់ថាវានឹងកើតឡើងក្នុងពេលដ៏ឆាប់ខាងមុខនេះ”។

Bruno Fernandes

រំឭកមកវិញថា ខ្សែបម្រើសញ្ជាតិព័រទុយហ្កាល់បានមកចូលរួមលេងជាមួយនឹងបិសាចក្រហម Man Utd នៅក្នុងខែមករា បន្ទាប់ពីធ្វើការផ្ទេរចេញពីក្លឹប Sporting។

លោក Petit ក៏ធ្លាប់បាននិយាយដែរថា ការទិញបាន Bruno មកកាន់ក្របខណ្ឌ Premier League គឺជាការសម្រេចចិត្តដ៏ល្អបំផុតមួយរបស់បិសាចក្រហម ហើយលោកបានជឿជាក់យ៉ាងមុតមាំថា គេអាចនឹងក្លាយជាដៃគូដ៏សក្តិសមជាមួយនឹង Paul Pogba ទៀតផង៕

ប្រភព: Metro