Messi ត្រូវការប៉ុន្មានគ្រាប់ទៀត ដើម្បីតាមស្មើគ្រាប់បាល់របស់វីរបុរស Pele នៅក្លឹបអាជីព?

បច្ចុប្បន្នវីរបុរសរបស់បាល់ទាត់ប្រេស៊ីល លោក Pele កំពុងតែគ្រងកំណត់ត្រាដែលរកបានគ្រាប់បាល់ច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ​នៃក្លឹប​ទោល។

វីវបុរសរូបនេះ រកបាន ៦៤៣ គ្រាប់ក្នុងការបង្ហាញខ្លួន ៦៥៦ ប្រកួត កាលពីលេងនៅក្លឹប Santos អស់រយៈពេល ១៩ រដូវកាល មុននឹងផ្លាស់ទៅលេងនៅក្លឹប New York Cosmos នៅក្នុងឆ្នាំ ១៩៧៤ និងបានចូលនិវត្តនៅបីឆ្នាំបន្ទាប់ពីលេងនៅក្លឹបថ្មី ពោលគឺឆ្នាំ ១៩៧៧ ដោយសារបញ្ហា​សុខភាព​។

Messi , Pele

បន្ទាប់ពីបញ្ចប់ការប្រកួតជាមួយនឹង Eibar កាលពីពេលថ្មីៗនេះ Messi រកបានគ្រាប់បាល់ទី ៦២៦ របស់ខ្លួនក្នុងចំណោមការប្រកួត ៧១៥ ដែលអត្រារកគ្រាប់បាល់ជាមធ្យមអាចគិតបានថា ០,៨៧ គ្រាប់/ប្រកួត។ ក្នុងចំណោមគ្រាប់បាល់ទាំងអស់ដែលលោករកបាន ក្នុងនោះមាន៖ ៤៣៦ គ្រាប់ក្នុងក្របខ័ណ្ឌ La Liga, ១១៤ គ្រាប់ក្នុងក្របខ័ណ្ឌ UCL, ៥៣ គ្រាប់ក្នុងក្របខ័ណ្ឌ Copa del Rey, ១៤ គ្រាប់ក្នុងក្របខ័ណ្ឌ Spanish Super Cup, ៣ គ្រាប់ក្នុងក្របខ័ណ្ឌ European Super Cup និង ៥ គ្រាប់ក្នុងព្រឹត្តិការណ៍ Club World Cup។

Messi
Messi

គួរបញ្ជាក់ដែរថា ការរកបាន ៤ គ្រាប់ក្នុងមួយប្រកួតនេះ គឺជាលើកទី ៦ ហើយក្នុងអាជីពជាអ្នកបាល់ទាត់របស់ Messi ដែលកន្លងមក ធ្លាប់សម្រេចបានពេលប៉ះជាមួយ Arsenal (២០០៩/១០), Valencia (២០១១/១២), Espanyol (២០១១/១២) , Osasuna (២០១២/១៣), Eibar (២០១៧/១៨ និង ២០១៩/២០)។ បច្ចុប្បន្នលោកក៏កំពុងតែឈរនៅតំណែងលេខ ១ ជាអ្នកដែលរកគ្រាប់បាល់បានច្រើនជាងគេក្នុងក្របខ័ណ្ឌ La Liga ផងដែរ៕
ប្រភព:AF

អានអត្ថបទបន្ទាប់៖ ម្ចាស់កំណត់ត្រា ចេញមុខសរសើរ Cristiano Ronaldo ដែលរកគ្រាប់បាល់១១ប្រកួតជាប់គ្នានៅ Serie A

អតីតខ្សែប្រយុទ្ធ Gabriel Batistuta បានបង្ហាញការគោរពចំពោះ Cristiano Ronaldo ដែលបានតាមស្មើកំណត់ត្រានៅ Serie A របស់លោក នៅលើបណ្ដាញសង្គម ក្រោយពីខ្សែប្រយុទ្ធព័រទុយហ្គាល់ រកគ្រាប់បាល់បើកឆាកនៅក្នុងការប្រកួតជ័យជំនះសម្រាប់ Juventus ទល់នឹងក្រុម SPAL កាលពីយប់ថ្ងៃសៅរ៍កន្លងទៅ។

Ronaldo អាចរកគ្រាប់បាល់បញ្ចូលទីបាន១១ប្រកួតជាប់គ្នា នៅលីគកំពូលអ៊ីតាលីរដូវកាលនេះ ហើយបានតាមស្មើកំណត់ត្រារបស់លោក Batistuta សម្រាប់ក្រុម Fiorentina កាលពីរដូវកាល ១៩៩៤/៩៥ និង Fabio Quagliarella សម្រាប់ក្រុម Sampdoria កាលពីរដូវកាលមុន។

លោក Batistuta បានសរសេរនៅលើគណនី Twitter របស់ខ្លួនជាការលើកសរសើរ Ronaldo ដែលតាមទាន់កំណត់ត្រារបស់ខ្លួន ដែលមានសេចក្ដីថា៖ “អបអរសាទរ Cristiano សម្រាប់កំណត់ត្រា! រឿងតែមួយគត់គឺថា វាងាយស្រួលជាងនេះ សម្រាប់ខ្ញុំ នៅពេលដែលអ្នកសម្រាក។”

ក្នុងន័យនេះលោក Bartistuta ចង់បានន័យថា ជាការពិត Ronaldo បានសម្រាកកាលមួយប្រកួតពីសប្ដាហ៍មុន ក្នុងការប្រកួតជ័យជំនះទល់នឹងក្រុម Brescia ចំណែកឯរូបលោក រកគ្រាប់បាល់១១ប្រកួតជាប់គ្នាសម្រាប់ Fiorentina ដោយមិនមានសម្រាកក្នុងការប្រកួតណាមួយនៅចន្លោះនោះឡើយ៕

ប្រភព៖ Football Italia