ខ្សែការពារម្នាក់នៅ Bundesliga មានល្បឿនលឿន អាចបញ្ឈប់ Mbappe បាន – Zorgniger

អតីតគ្រូបង្វឹកក្រុម RB Leipzig លោក Alexander Zorgniger បាននិយាយលើកសរសើរកីឡាករ Lukas Klostermann ថាខ្សែការពាររូបនេះ មានល្បឿនគ្រប់គ្រាន់ ក្នុងការបញ្ឈប់ ខ្សែប្រយុទ្ធឆ្នើម Kylian Mbappe របស់ Paris Saint-Germain។

Klostermann បានផ្ទេរមកចូលរួមជាមួយ Leipzig កាលពីឆ្នាំ ២០១៤ ជាមួយនឹងកុងត្រារយៈពេល៤ឆ្នាំ ដែលកាលនោះក្លឹបមិនទាន់ប្រម៉ូតឡើងមកកាន់ Bundesliga នៅឡើយ។

ខ្សែការពារវ័យ២៣ឆ្នាំ បានអភិវឌ្ឍសមត្ថភាពរបស់ខ្លួន រហូតទទួលបានឱកាសក្លាយជាកីឡាករនៅក្នុងជម្រើស១១នាក់ដំបូងរបស់ក្រុម ហើយអតីតគ្រូបង្វឹករបស់គេលោក Zorniger បាននិយាយនិយាយសរសើរ ខ្សែការពារសញ្ជាតិអាល្លឺម៉ង់។

បុរសវ័យ៥២ឆ្នាំបាននិយាយថា៖ “ការអភិវឌ្ឍរបស់គេគឺពិតជាខុសប្លែកពីគេ។ អរគុណទៅដល់ល្បឿនរបស់គេ, អាចបញ្ឈប់ Kylian Mbappe។ យើងទិញបាន Lukas ពីក្លឹប Vfl Bochum នៅក្នុងឆ្នាំ ២០១៤។”

“នៅពេលនោះលោក Peter Neururer គឺជាគ្រូបង្វឹក។ Peter ជាមនុស្សដែលនិយាយត្រង់សម្រាប់អ្វីដែលជាគំនិតរបស់ខ្លួន គាត់មិនលាក់បាំងអ្វីទេ។ Peter បាននិយាយថា «Lukas គឺស្ថិតនៅលើគន្លងដែលអាចក្លាយជាកីឡាករក្រុមជម្រើសជាតិបាន។»”

ប្រភព៖ Goal

អានអត្ថបទបន្ទាប់៖ Bale បង្ហាញហេតុផល ដែលធ្វើឲ្យខ្លួនលេងមិនបានល្អ និង បាត់បង់ទំនុកចិត្ត

ខ្សែប្រយុទ្ធ Gareth Bale របស់ក្រុម​ Real Madrid ជារឿយៗត្រូវបានអ្នកគាំទ្រដែលមកទស្សនាការប្រកួតនៅកីឡដ្ឋាន Santiago Bernabeu ស្រែកចំអក ដែលធ្វើឲ្យរូបគេបាត់បង់ទំនុកចិត្ត។

កីឡាករសញ្ជាតិវេលស៍រូបនេះ តែងតែទទួលបានការរិះគន់ សម្រាប់សកម្មភាព ក្នុងនិង ក្រៅទីលានប្រកួត សម្រាប់ការរ៉ាប់រងតួនាទីនៅតំបន់ប្រយុទ្ធ ក្រោយពីការចាកចេញរបស់ Cristiano Ronaldo ទៅកាន់ក្លឹប Juventus កាលពីឆ្នាំ ២០១៨។

Bale បាននិយាយថា៖ “យើងទទួលបានសំពាធច្រើននៅគ្រប់ការប្រកួត។ ប្រសិនបើអ្នកមិនអាចលេងបានល្អ មានការនិយាយរិះគន់។ មានមនុស្ស៨ម៉ឺននាក់នៅក្នុងកីឡដ្ឋាន ផ្លុំកញ្ចែដាក់រូបខ្ញុំព្រោះខ្ញុំលេងមិនបានល្អ។ វាមិនល្អនោះទេ ហើយវាធ្វើឲ្យអ្នកបាត់ទំនុកចិត្តផងដែរ។”

“អ្នកអាចរំពឹងថា ប្រសិនបើអ្នកធ្វើមិនបានល្អនៅលើទីលានប្រកួតទេនោះ អ្នកគាំទ្ររបស់អ្នក គួរតែនៅពីក្រោយអ្នកហើយព្យាយាមជួយអ្នកឲ្យធ្វើបានកាន់តែល្អ ព្រោះវានឹងធ្វើឲ្យពួកគេរីករាយ។”

“ប៉ុន្ដែវាហាក់ដូចជា ពួកគេធ្វើផ្ទុយពីនេះ។ ពួកគេផ្លុំកញ្ចែដាក់អ្នក ដែលធ្វើឲ្យអ្នកមានអារម្មណ៍កាន់តែមិនល្អ អ្នកបាត់បង់ទំនុកចិត្ត អ្នកលេងមិនបានល្អ ហើយក្រោយមកវាធ្វើឲ្យពួកគេកាន់តែមិនសប្បាយចិត្ត។”

ខ្សែប្រយុទ្ធវ័យ៣០ឆ្នាំបានបន្ដថា៖ “នៅក្នុងវិស័យបាល់ទាត់ អ្នកប្រហែលជាលេងបានយ៉ាងល្អ ដោយមិនមានគ្រាប់បាល់៥ប្រកួត ហើយក្រោយមកគ្រប់គ្នានិយាយថា អ្នកលេងមិនល្អ។”

“អ្នកបាននិយាយប្រាប់ខ្លួនឯង ថាអ្នកលេងបានល្អ អ្នកគ្រាន់តែមិនបានរកគ្រាប់បាល់ ឬបញ្ជូនតែប៉ុណ្ណោះ។ ប៉ុន្ដែអ្នកខ្លះចង់ឲ្យមានគ្រាប់បាល់ assist ហើយនឹងរឿងអស្ចារ្យ។ ពេលខ្លះវាមិនតែងតែកើតឡើងនោះទេ។”

ប្រភព៖ Marca