ខ្សែការពារអាមេរិច ប្រាប់ទៅអាជ្ញាកណ្ដាលប៉ុន្មានម៉ាត់ ក្រោយធ្វើអោយ Neymar ដួល

ខ្សែប្រយុទ្ធប្រេស៊ីល Neymar ត្រូវបានគេចាត់ទុកថាជា កីឡាករកំពូលមួយរូប ជាមួយនឹងបច្ចេកទេស និង ទេពកោសល្យដែលគួរអោយស្ងើចសរសើរ ប៉ុន្ដែ កីឡាករដែលមានតំលៃខ្លួនថ្លៃជាងគេរូបនេះ បានរងការរិះគន់យ៉ាងចាស់ដៃ ក្រោយរូបគេហាក់ធ្វើពុតជាដួលលើទីលាន ជាពិសេសកំឡុងពេលប្រកួត World Cup នៅរុស្ស៊ី។

ដោយឡែកសំរាប់ការប្រកួតមិត្តភាព រវាងក្រុមសាំបាប្រេស៊ីល ទល់នឹងក្រុមអាមេរិច ខ្សែការពារ DeAndre Yedlin បានបង្កធ្វើអោយ ខ្សែប្រយុទ្ធប្រេស៊ីលដួលនៅលើទីលាន ហើយរូបគេត្រូវបានអាជ្ញាកណ្ដាលព្រមាន ប៉ុន្ដែខ្សែការពាររូបនេះ បាននិយាយពាក្យប៉ុន្មានម៉ាត់ប្រាប់ទៅអាជ្ញាកណ្ដាលវិញ។

Yedlin បាននិយាយថា៖ “តើលោកធ្លាប់មើលការប្រកួត World Cup ទេ?”។ សំដីប៉ុន្មានម៉ាត់នេះ ចង់បញ្ជាក់ថា អ្វីដែលរូបគេបានប៉ះទង្គិចទៅលើ Neymar ហាក់ដូចជាមិនធ្ងន់ធ្ងរប៉ុន្មាននោះទេ ហើយនៅក្នុងការប្រកួត World Cup តារាឆ្នើមរបស់ក្លឹប PSG តែងតែធ្វើបែបនេះ៕

ប្រភព៖ CBS Sports

មតិយោបល់