ខ្សែប្រយុទ្ធឆ្នើមមួយរូប ត្រូវបានដកឈ្មោះចេញពី បញ្ជីក្រុមអាហ្សង់ទី សំរាប់ការប្រកួត Copa America

ខ្សែប្រយុទ្ធ Mauro Icardi របស់ក្រុម​ Inter Milan ត្រូវកាត់ឈ្មោះចេញពីជម្រើសជាតិអាហ្សង់ទីន ប៉ុន្ដែខ្សែប្រយុទ្ធ Paulo Dybala មានឈ្មោះក្នុងបញ្ជីកីឡាករ។

Icardi ហាក់មានភាពចំរូងចំរាស់ នៅក្នុងជម្រើសរបស់ក្រុមអាហ្សង់ទីន បើតាមការរាយការណ៍ដែលបានអះអាងថា ប្រធានក្រុម Lionel Messi មិនស្វាគមន៍រូបគេ ចូលរួមក្រុមទេ ដោយសារតែខ្សែប្រយុទ្ធវ័យ ២៦ឆ្នាំរូបនេះ ធ្លាប់មានទំនាក់ទំនងស្នេហាលួចលាក់ជាមួយ Wanda Nara នៅពេលដែលនាងនៅជាប្រពន្ធរបស់ ខ្សែប្រយុទ្ធ Maxi Lopez។

ការប្រកួត Copa America នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤ ខែមិថុនា រហូតដល់ ថ្ងៃទី ៧ ខែកក្កដា ហើយក្រុមអាហ្សង់ទីន នឹងធ្វើការប្រកួតទល់នឹង ក្រុមកូឡុំប៊ី ប៉ារ៉ាហ្កាយ និង ក្រុមភ្ញៀវកិត្តិយស កាតា នៅក្នុងពូល B។

ក្រុមកីឡាកររបស់អាហ្សង់ទីន ត្រៀមប្រកួត Copa America មានដូចជា៖

អ្នកចាំទី: Esteban Andrada (Boca Juniors), Franco Armani (River Plate), Agustin Marchesin (Club America).

ខ្សែការពារ: Nicolas Otamendi (Manchester City), Juan Foyth (Tottenham Hotspur), Nicolas Tagliafico (Ajax), Ramiro Funes Mori (Villarreal), Renzo Saravia (Racing), German Pezzella (Fiorentina), Milton Casco (River Plate).

ខ្សែបម្រើ: Marcos Acuna (Sporting CP), Angel Di Maria (Paris Saint-Germain), Roberto Pereyra (Watford), Giovani Lo Celso (Real Betis), Leandro Paredes (Paris Saint-Germain), Rodrigo De Paul (Udinese), Exequiel Palacios (River Plate), Guido Rodriguez (Club America).

ខ្សែប្រយុទ្ធ: Lionel Messi (Barcelona), Sergio Aguero (Manchester City), Paulo Dybala (Juventus), Lautaro Martinez (Inter), Matias Suarez (River Plate)

ប្រភព៖ Marca