ខ្សែប្រយុទ្ធមួយរូបរបស់ Barcelona ចង់បានអាវលេខ៧របស់ Philippe Coutinho សម្រាប់រដូវកាលក្រោយ

Antoine Griezmann បានលើកឡើងថា រូបគេមានអនាគតយូរអង្វែងជាមួយ Barcelona បន្ទាប់ពីរូបគេបាននិយាយថា គេចង់បានអាវលេខ៧របស់ក្រុម។

ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ ហាក់បង្ហាញទម្រង់លេងមិនសូវបានល្អនោះទេ សម្រាប់រដូវកាលដំបូងរបស់ខ្លួននៅទឹកដី Camp Nou ចាប់តាំងពីផ្ទេរពីក្លឹប Atletico Madrid ក្នុងតម្លៃ ១២០លានអឺរ៉ូ កាលពីរដូវក្ដៅកន្លងទៅ ដោយរូបគេរកគ្រាប់បាល់បានតែ៨គ្រាប់ប៉ុណ្ណោះ សម្រាប់ការបង្ហាញខ្លួន ២៦ប្រកួតនៅ La Liga។

មានចចាមអារ៉ាមបានចុះផ្សាយថា Barcelona មានគម្រោងនាំយក Neymar ពីក្លឹប Paris Saint-Germain ត្រលប់មកវិញ នៅពេលដោះដូរកីឡាករនៅរដូវក្ដៅខាងមុខ ហើយ Griezmann អាចត្រូបានប្រើប្រាស់ជាថ្នូរសម្រាប់ការចរចានេះ។

ទោះយ៉ាងណាក្ដី Griezmann មានការផ្តោតអារម្មណ៍ក្នុងការលេងសម្រាប់ Barca ហើយយ៉ាងហោចណាស់មួយរដូវកាលទៅមុខទៀត នៅពេលដែលការប្រកួតត្រលប់មកវិញ ក្រោយការរីករាលដាលនៃវីរុសកូរ៉ូណា។

កីឡាករវ័យ២៩ឆ្នាំរូបនេះ មានបំណងចង់បានអាវលេខ៧ នៅក្លឹបអ្នកមានបុណ្យដែលម្ចាស់កម្មសិទ្ធលេខនេះគឺ Philippe Coutinho ត្រូវបានដាក់ឲ្យ Bayern Munich ខ្ចីជើង ហើយគេរំពឹងថាកីឡាករប្រេស៊ីលរូបនេះ អាចនឹងត្រូវបានក្លឹបលក់ចេញនៅរដូវកាលក្រោយ។

Griezmann បាននិយាយថា៖ “ខ្ញុំចង់បានអាវលេខ៧ជាថ្មី។”

សម្រាប់ការនៅដាច់ពីអ្នកដទៃដើម្បីការពារជម្ងឺកូវីដ១៩ ខ្សែប្រយុទ្ធបារាំងបានលើកឡើងថា៖ “ការដាក់ខ្លួននៅដាច់ដោយឡែកគឺមិនអីទេ ប៉ុន្ដែអ្នកមិនអាចធ្វើអ្វីទាំងអស់។ ខ្ញុំនឹកបាល់ទាត់ខ្លាំងណាស់។ ខ្ញុំមិនដឹងទេថា ពេលណាទើបការប្រកួតនឹងត្រលប់មកវិញ, ខ្ញុំមិនដឹងទេថា ពេលណាខ្ញុំអាចត្រលប់មកហ្វឹកហាត់វិញ។”

ប្រភព៖ Goal

អានអត្ថបទបន្ទាប់៖ Ferdinand ចង់ឲ្យកីឡាករអង់គ្លេសពីររូប ផ្លាស់មកលេងនៅ Man United

Manchester United ត្រូវហ៊ានចំណាយប៉ុណ្ណាក៏ដោយ ដើម្បីអាចចុះហត្ថលេខានាំយកកីឡាករអង់គ្លេស Harry Kane និង Jadon Sancho មកចូលរួមក្រុម នេះបើតាមការការលើកឡើងរបស់វីរបុរសរបស់បិសាចក្រហមលោក Rio Ferdinand។

កីឡាករឆ្នើម Sancho របស់ Borussia Dortmund មានទំនាក់ទំនងក្នុងការផ្ទេរទៅកាន់ទឹកដី Old Trafford ខណៈដែល Kane ហាក់មានភាពស្ទាក់ស្ទើរនៅពេលដែលសួរពីអនាគតរបស់ខ្លួនជាមួយក្លឹប Tottenahm។

លោក Ferdinand ជឿជាក់ថា Kane បានបង្ហើបថារូបគេមានចំណាប់អារម្មណ៍ចង់ផ្លាស់មកកាន់ Man United ហើយក្លឹបធំៗមួយចំនួននៅអឺរ៉ុប ក៏ត្រៀមសម្រាប់ការដាក់សំណើទៅប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះផងដែរ។

Ferdinand បាននិយាយថា៖ “Harry កំពុងតែរង់ចាំសម្រាប់ក្ដីស្រមៃនៅ Spurs កើតឡើង ប៉ុន្ដែវាមិនអាចនោះទេ។ គេមានការខកចិត្ត។ តើអ្នកគិតថា Harry រីករាយទេ ក្នុងការបំពេញ ហើយរីករាយ ប្រសិនបើគេរកគ្រាប់បាល់បាន និង បំបែកកំណត់ត្រា ប៉ុន្ដែគ្មានពានកាន់ នៅពេលដែលចប់អាជីពរបស់ខ្លួន?ទេ គេនឹងខកចិត្ត ហើយនឹង ងើបមុខលែងរួច។”

លោកបានបន្ដថា៖ “ខ្ញុំចង់ឲ្យ Jadon ទៅលេងនៅក្រុមណាដែលគេនឹងអាចលេងបាន មានការអភិវឌ្ឍ និង ឈ្នះពានរង្វាន់។ គេមានទំនាក់ទំនងផ្ទេរជាមួយ United, Chelsea, PSG ប៉ុន្ដែខ្ញុំគិតថា United គឺជាកន្លែងសម្រាប់គេទៅចូលរួម ព្រោះខ្ញុំមានការលំអៀង។”

ប្រភព៖ Goal