ខ្សែប្រយុទ្ធរបស់ក្លឹបតោខៀវ ហាក់ដូចជានឿយណាយនឹងទ្រនំចាស់ ហើយចង់ផ្លាស់ទៅលេងនៅក្លឹបមួយក្នុងចំណោមក្លឹបទាំងពីរនេះ

ខ្សែប្រយុទ្ធរបស់ក្លឹបតោខៀវ Chelsea លោក Olivier Giroud ហាក់ដូចជាចង់ផ្លាស់ទៅទ្រនំថ្មីហើយនៅទីផ្សារដោះដូរនារដូវក្ដៅខាងមុខនេះ បន្ទាប់ពីគ្មានតម្រុយពីក្លឹបអំពីការបន្តកិច្ចកុងត្រាដែលនឹងត្រូវផុតនៅពេលប៉ុន្មានខែខាងមុខ។ ក្លឹបដែលលោកចង់ទៅលេងនោះគឺ ក្លឹប Lazio របស់អ៊ីតាលីដែលស្ថិតក្នុងលីគកំពូល Serie A និងមាន់ខ្នាយមាស Tottenham Hotspur របស់អង់គ្លេស។

Olivier Giroud

កន្លងមកក៏ធ្លាប់មានពាក្យចចាមអារ៉ាមអំពីការចាកចេញរបស់ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ ទៅកាន់ក្លឹប Inter Milan របស់អ៊ីតាលីផងដែរ។ បើយោងទៅតាមគេហទំព័រ The Telegraph បានចុះផ្សាយថាបច្ចុប្បន្ន កីឡាករវ័យ ៣៣ ឆ្នាំកំពុងតែស្ថិតក្នុងការសម្រេចចិត្ត តើគួរផ្ទេរចេញទៅកាន់ក្លឹបមាន់ខ្នាយមាសដែលជាគូបដិបក្ខរបស់ Chelsea ឬក៏ក្លឹបរបស់អ៊ីតាលី Lazio។

Olivier Giroud
Olivier Giroud

គួររំលឹកផងដែរថា ខ្សែប្រយុទ្ធដែលធ្លាប់ឈ្នះពានរង្វាន់ World Cup បានផ្លាស់មកកាន់កីឡាដ្ឋាន Stamford Bridge  កាលពីខែមករា ឆ្នាំ ២០១៨ បន្ទាប់ពីផ្ទេរចេញពីក្លឹបកាំភ្លើងធំ Arsenal ក្នុងតម្លៃខ្លួន ១៧ លានអឺរ៉ូ។ ចាប់តាំងពីឈានជើងចូលទ្រនំថ្មីមក រូបលោកបានបង្ហាញខ្លួនសរុបទាំងអស់ ៧០ ប្រកួត និងរកបានគ្រាប់បាល់ ១៩ គ្រាប់​ដោយការស៊ុតបញ្ចូលទី ជាមួយនិង Assist ១៣ លើក៕

ប្រភព: Foxsports

អានអត្ថបទបន្ទាប់៖​ គ្រូធំតោខៀវទម្លាយថា កីឡាកររូបនេះនឹងអាចជួយជ្រៀមជ្រែងក្រុមរបស់ខ្លួនបានច្រើន

ហង្សក្រហម Liverpool នឹងបំបែកកំណត់ត្រាប្រវត្តិសាស្ត្រមួយដែលមិនធ្លាប់មានពីមុនមកនៅតំបន់អឺរ៉ុប ដែលទទួលបានពិន្ទុច្រើនដាច់គេ គិតត្រឹមជុំទី ២៦ នៅព្រឹត្តិការណ៍ Premier League ប្រសិនបើខ្លួនអាចផ្ដួលក្លឹប Norwich ក្នុងជំនួបខាងមុខនេះ។

Liverpool
Liverpool

ហង្សក្រហមអង់គ្លេសក៏ធ្លាប់បានបើកការប្រកួតជាមួយនឹងក្លឹប Norwich City សរុបចំនួន ៦៥ ប្រកួតរួចមកហើយ ដែលក្នុងនោះជួបគ្នាក្នុងព្រឹត្តិការណ៍ Premier League ចំនួន ១៧​ ដង ហើយក្នុងនោះ Liverpool ឈ្នះ ១២ លើក ចាញ់ ២ លើក និងស្មើ ៣ លើក។ ការប្រកួតចុងក្រោយគឺ Liverpool ឈ្នះ Norwich City ដោយលទ្ធផល ៤-១ កាលពីថ្ងៃ ០៩ ខែសីហា ឆ្នាំ ២០១៩ កន្លងទៅ។

Liverpool

គួររំលឹកដែរថា Liverpool ត្រូវការតែ ៦​ ពិន្ទុទៀតតែប៉ុណ្ណោះដើម្បីលើកពាន EPL ក្នុងរដូវកាលនេះ ដោយបច្ចុប្បន្នក្រុមដែលដឹកនាំដោយគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ Jürgen Klopp មានពិន្ទុក្នុងដៃសរុប ៧៣​ ពិន្ទុហើយ គិតត្រឹមជុំទី ២៥៕

ប្រភព: AF