ខ្សែប្រយុទ្ធលេចធ្លោម្នាក់ជាជម្រើសល្អបំផុតរបស់ Liverpool បើសិន Salah ឬ Mane ចាកចេញ – Aldridge

Mohamed Salah និង Sadio Mane ប្រហែលជាចាកចេញពី Liverpool ទៅចូលរួមជាមួយ Real Madrid ឬ Barcelona ប្រសិនបើក្លឹបទាំងនេះ ដាក់សំណើចុះហត្ថលេខាជាមួយពួកគេ នេះបើតាមការលើកឡើងរបស់លោក John Aldridge ហើយក្លឹបហង្សក្រហមអាចនឹងរកវិធីនាំយកខ្សែប្រយុទ្ធ Timo Werner មកចូលរួម នៅពេលដោះដូររដូវក្ដៅខាងមុខ។

អតីតតារាឆ្នើមហង្សក្រហមលោក Aldridge ជឿជាក់ថា ការចាប់អារម្មណ៍ចង់បាន ខ្សែប្រយុទ្ធ Werner ដែលបច្ចុប្បន្នកំពុងសាងភាពលេចធ្លោនៅ Bundesliga ជារឿងដែលសមហេតុសមផល។

ហើយលោកក៏យល់ឃើញថា មានចន្លោះប្រហោងមួយចំនួនទៀត ដែលក្រុមរបស់លោក Jurgen Klopp ត្រូវបំពេញមុនពេលរដូវកាល ២០២០/២១ ឈានចូលមកដល់។

លោក Aldridge បាននិយាយថា៖ “ការពង្រឹងបន្ថែមទៅលើក្រុម Liverpool ដែលជាម៉ាស៊ីនជ័យជំនះ ជាកិច្ចការដ៏លំបាក ប៉ុន្ដែ Klopp និង កំពូលអ្នកដោះដូរ Michael Edwards ត្រូវពិចារណា អ្វីដែលត្រូវធ្វើបន្ទាប់ក្នុងឆ្នាំនេះ ព្រោះការនៅដដែលមិនមែនជាជម្រើសនោះទេ។

“នរណាដឹងថា Mo Salah ឬ Sadio Mane អាចនឹងចាកចេញ ប្រសិនបើ Real Madrid ឬ Barcelona ចាប់អារម្មណ៍ចង់បានពួកគេ ហើយក្រុមបាល់ទាត់ តែងតែធ្វើការតាមដំណាក់កាល ដោយ Liverpool ទំនងជាកំណត់គោលដៅក្នុងតំបន់សំខាន់ នៅពេលដែលពួកគេចង់បានកីឡាករថ្មី។

“កីឡាករឆ្នើម Timo Werner របស់ RB Leipzig អាចជាជម្រើសដ៏ល្អ ហើយក្ដីរីករាយរបស់ Liverpool នៅពេលដែលកីឡាករទាំងអស់ ចង់ចូលរួមចំណែកសំរាប់ភាពជោគជ័យរបស់ពួកគេ។”

ប្រភព៖ Goal

អានអត្ថបទបន្ទាប់៖ គ្រូ​ធំ Sporting និយាយ​ទាំង​មិន​ប្រាកដប្រជា​រឿង Fernandes ត្បិត​ទីផ្សារ​ដោះដូរ​កៀក​ដល់​ថ្ងៃ​បញ្ចប់

អ្នកចាត់ការ​ក្លឹប Sporting CP លោក Silas បាន​និយាយ​ទុក​ជា​មុន​ថា​ខ្លួន​មិន​អាច​ធានា​ពី​អនាគត​របស់ Bruno Fernandes បាន​នោះ​ទេ ត្បិត​រូប​គេ​បាន​បង្ហាញ​ខ្លួន​នៅ​ប្រកួត​នា​ថ្ងៃ​ចន្ទ​កន្លង​ទៅ​នេះ​ក្តី។

Sillas

Bruno Fernandes

ទីផ្សារ​ដោះដូរ​ដែល​នឹង​ត្រូវ​បញ្ចប់​ត្រឹម​សប្តាហ៍​នេះ ​លោក Silas បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​យក​ឈ្នះ​លើ Maritimo ដូច្នោះ​ថា៖ “ខ្ញុំ​មិន​អាច​បញ្ជាក់​ច្បាស់​នោះ​ទេ តែ​ខ្ញុំ​ចង់​បន្ត​ឲ្យ​គាត់​នៅ ដោយ​ពេល​នេះ​ខ្ញុំ​មិន​ដឹង​ទេ​ថា​គាត់​នឹង​បន្ត​នៅ​ជាមួយ​យើង​ទៀត​ឬ​អត់ តែ​ខ្ញុំ​ពិត​ជា​ចង់​រាប់​ទាំង​ឈ្មោះ​របស់​គាត់​ជាមួយ​យើង​យ៉ាង​តិច​ដល់​បញ្ចប់​រដូវ​កាល​នេះ”។

Bruno Fernandes

លោក​បន្ត៖ “Bruno Fernandes ជា​កីឡាករ​ប្លែក​ខុស​ពី​គេ ដោយ​គាត់​អាច​មើល​ឃើញ​នូវ​អ្វី​ដែល​គ្មាន​អ្នក​ផ្សេង​មើល​ឃើញ​បាន ហើយ​បើ​ក្រុម​ណា​បាត់បង់ Bruno Fernandes នោះ​ពួក​គេ​នឹង​ជួប​បញ្ហា បែប​នេះ​យើង​នឹង​ស្វែងរក​មើល​ប្រសិន​អាច​មាន​ដំណោះស្រាយ”៕

ប្រភព៖ AF