ខ្សែ​ការពារ​ស្លាប​ស្តាំ ១០ រូប​ថ្លៃ​បំផុត​ក្នុង​លោក ខណៈ Bissaka ឈរ​នៅ​លេខ ៦

តើ​អ្នក​គិត​ខ្សែ​ការពារ​ស្លាប​ស្តាំ​រូប​ណា​មួយ​ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​ក្នុង​លោក​នៅ​ពេល​បច្ចុប្បន្ន​នេះ?

បើ​តាម​របាយការណ៍​ពី TransferMarkt បាន​បង្ហាញ​នៅ​ហាងឆេង​កីឡាករ​លេង​នៅ​តំណែង​ការពារ​ស្តាំ ១០ រូប​មាន​តម្លៃ​ថ្លៃ​បំផុត ដោយ​ក្នុង​នោះ​កីឡាករ​របស់​ក្លឹប Man Utd គឺ Wan-Bissaka ឈរ​នៅ​លេខ​រៀង​ទី ៦ រី​ឯ​កីឡាករ Man City មាន ២ រូប​នៅ Top 5។

ក្នុង​នោះ​មាន​ដូច​ខាង​ក្រោម៖

Hakimi

Dani Carvajal

Alexander-Arnold

  1. Alexander-Arnold – ១១០ លាន​អឺរ៉ូ (Liverpool)
  2. Cancelo – ៥០ លាន​អឺរ៉ូ (Man City)
  3. Carvajal – ៥០ លាន​អឺរ៉ូ (Real Madrid)
  4. Walker – ៥០ លាន​អឺរ៉ូ (Man City)
  5. Hakimi – ៤៥ លាន​អឺរ៉ូ (Dortmund)
  6. Wan-Bissaka – ៤០ លាន​អឺរ៉ូ (Man Utd)
  7. Bellerin – ៤០ លាន​អឺរ៉ូ (Arsenal)
  8. Semedo – ៤០ លាន​អឺរ៉ូ (Barcelona)
  9. Pereira – ៤០ លាន​អឺរ៉ូ (Leicester City)
  10. Klostermann – ៣៥ លាន​អឺរ៉ូ (RB Leipzig)

អានអត្ថបទបន្ទាប់៖ Klopp បញ្ជាក់ពីកីឡាករដែល ត្រូវចូលរួមប្រកួតសារឡើងវិញទល់នឹង Shrewsbury នៅ FA Cup

លោក Jurgen Klopp បានទំលាយថា កីឡាករក្មេងៗរបស់ Liverpool នឹងបន្ដលេងនៅក្នុងការប្រកួត FA Cup ជុំទី៤សារឡើងវិញជាមួយនឹងក្រុម Shrewsbury។

ក្រុមហង្សក្រហម បានត្រឹមបញ្ចប់លទ្ធផល 2-2 ទល់នឹងក្រុមមកពី League One កាលពីយប់ថ្ងៃអាទិត្យកន្លងទៅ ដែលមានន័យថា ពួកគេនឹងត្រូវប្រកួតគ្នាសាជាថ្មី ក្នុងជំនួបកាត់សេចក្ដីនៅទឹកដី Anfield នាថ្ងៃទី ៤ ខែកុម្ភៈខាងមុខនេះ។

វាកៀកនឹងដល់ថ្ងៃឈប់សំរាករដូវរងារ ដោយលោក Klopp បានអះអាងថា រាល់កីឡាករឈុតធំទាំងអស់ នឹងទទួលបានឱកាសសំរាក។

ដូច្នេះមានន័យថា កីឡាករវ័យក្មេងរបស់ Liverpool នឹងចូលរួមប្រកួតសារឡើងវិញជាថ្មី។

នៅពេលត្រូវបានសួរថាតើ លោកមានគំរោងចៀសវាងការប្រកួតសារឡើងវិញដែរឬយ៉ាងណា លោក Klopp បានថ្លែងប្រាប់ talkSPORT ថា៖ “មួយរយភាគរយ! ដូច្នេះស្ថានភាពគឺតាមអ្វីដែលយើងនិយាយ ខ្ញុំទទួលបានសំបុត្រមួយកាលពីខែមេសាពី Premier League ដែលថាពួកគេបានស្នើឲ្យយើងគោរព ការសំរាករដូវរងារ ហើយមិនមានការរៀបចំការប្រកួតមិត្តភាពអន្ដរជាតិ ឬ ការប្រកួតណាមួយ ដូច្នេះយើងធ្វើបែបនេះ។”

ប្រភព៖ talkSPORT