តើ Juve អាចប្រើជម្រើស ១១ រូបនេះទម្លាក់ Ajax ដូចធ្វើស៊ី Atletico នៅ Turin ដែរឬទេ?

ការ​ប្រកួត​នឹង​ឈាន​ចូល​មក​ដល់​នៅ​ប៉ុន្មាន​ម៉ោង​ខាង​មុខ​នេះ ដោយ Juventus នឹង​ត្រូវ​ណាត់​ជួប Ajax នៅ​ទឹកដី Turin ប្រទេស​អ៊ីតាលី​ដែល​ជា​កន្លែង​ធ្លាប់​ទម្លាក់ Atletico ចេញ​ពី​ Champions League វគ្គ ១៦ ​ក្រុម។

៥ ប្រកួត​ចុង​ក្រោយ​របស់​សេះ​បង្កង់​ចាញ់ ១ ស្មើ ១ និង​ឈ្នះ ៣ ខណៈ Ajax ស្មើ ១ ឈ្នះ ៤ ហាក់​ទទួល​បាន​លទ្ធផល​ល្អ​ជាង ប៉ុន្តែ​ការ​ប៉ះ​គ្នា​នៅ​លើ​ទីលាន​យប់​នេះ​វា​ជា​រឿង​មួយ​ផ្សេង។ កាល​ពី​ជើង​ទី ១ Ajax បាន​ស្មើ ១-១ ទល់​នឹង​ក្រុម​សេះ​បង្កង់ ដោយ Cristiano Ronaldo ជា​អ្នក​រក​គ្រាប់​បាល់​បើក​ឆាក មុន​ពេល Neres តាម​ស្មើ​នៅ​តង់​ទី​ពីរ។

យោង​តាម AllFootball បាន​បង្ហាញ​ជម្រើស ១១ រូប​អាច​ប៉ះ​គ្នា​ដូច​ខាង​ក្រោម៖

Juventus (4-3-3): Szczesny; Cancelo, Bonucci, Rugani, Alex Sandro; Can, Pjanic, Matuidi; Bernardeschi, Dybala, Ronaldo

Ajax (4-3-3): Onana; Veltman, Blind, De Ligt, Mazraoui; De Jong, Van de Beek, Schöne; Neres, Tadic, Ziyech