គេថា Livepool សុី Brighton ៣ គ្រាប់! នេះជម្រើសដំបូងរបស់ក្រុមទាំងពីរអាចប៉ះគ្នានៅយប់នេះ

នាយប់នេះវេលាម៉ោង ២២ : ០០ ក្រុម Liverpool នឹងត្រូវលើកទ័ពរបស់ខ្លួនទៅលេងដល់ផ្ទះក្រុម Brighton and Hove Albion នៅឯកីឡដ្ឋាន  Amex stadium ។

ជាក់ស្តែងប្រសិនបើក្រុម Liverpool ឈ្នះក្នុងការប្រកួតនៅយប់នេះ នោះនឹងធ្វើឱ្យពួកគេមានគម្លាត ៧ ពិន្ទុដាច់ពីក្រុមលេខ ២ ហើយត្រូវចាំអុតលទ្ធផលរហូតដល់ពេលក្រុង Manchester City ត្រូវតទល់ជាមួយ Wolves នៅរាត្រីថ្ងៃចន្ទ ។

គួររំលឹកថានៅពេលដែលក្រុមទាំងពីរបានជួបប្រកួតគ្នាកាលពីដើមរដូវកាលនេះ ដោយក្រុមហង្សក្រហម Liverpool បានទទួលជ័យជម្នះដោយលទ្ធផល 1-0 លើ Brighton នៅលើទឹកដី Anfield ខណ:ស៊ុតបញ្ចូលទីដោយកីឡាករ Mo Salah ។

ហើយចំណែកឯនៅក្នុងការប្រកួតនារាត្រីនេះវិញ SportsKeeda បានទស្សន៍ទាយថាក្រុម Liverpool នឹងឈ្នះ Brighton ដោយលទ្ធផល ៣ទល់នឹង១ ។

យ៉ាងណាមិញខាងក្រោមនេះអាចជាជម្រើសដំបូងរបស់ក្រុមទាំងពីរសម្រាប់ប្រើក្នុងការប្រកួតយប់នេះ ៖

ក្រុម Brighton : David Button, Gaetan Bong, Shane Duffy, Lewis Dunk, Martin Montoya, Dale Stephens, Davy Propper, Pascal Groß, Anthony Knockheart, Solly March និង Glenn Murray

ក្រុម Liverpool : Alisson, Trent Alexander-Arnold, Virgil Van Dijk, Fabinho, Andy Robertson, Jordan Henderson, Gini Wijnaldum, Xherdan Shaqiri, Sadio Mane, Roberto Firmino និង Mohamed Salah

 

ប្រភព: Sportskeeda