គ្មានឈ្មោះកីឡាករ Liverpool សូម្បីម្នាក់ ក្រោយ Alcantara ដាក់ឈ្មោះឈុតកីឡាករល្អបំផុតទាំង ៥ នៅក្នុងចិត្ត

ខ្សែបម្រើ Thiago Alcantara បានដាក់ឈ្មោះក្រុមកីឡាករល្អបំផុតទាំង ៥ រូបនេះ នៅក្នុងចិត្តរបស់ខ្លួន ដោយរួមបញ្ចូលទាំងអ្នកចាំទី David de Gea របស់ក្រុមបិសាចក្រហម Manchester United ផងដែរ ។

ជាក់ស្តែងតារាឆ្នើមក្រុមហង្សក្រហម Liverpool ដែលបានផ្ទេរមកពីក្រុម Bayern Munich កាលពីរដូវក្តៅមុនរូបនេះ បានធ្វើការជ្រើសរើសមិត្តភក្តិក្នុងបាល់ទាត់ដ៏ល្អបំផុតរបស់ខ្លួន ដើម្បីបង្កើតជាក្រុម ដែលគេយល់ថានឹងមានឥទ្ធពលខ្លាំងបំផុតមួយ ។

Thiago Alcantara

មិនតែប៉ុណ្ណោះ Alcantara បានដាក់ឈ្មោះកីឡាករ Rafinha ដែលគេចាត់ទុកថាជាប្អូនប្រុសរបស់ខ្លួន នៅក្នុងក្រុមនេះដែរ រួមជាមួយខ្សែប្រយុទ្ធរបស់ក្រុម Leeds កីឡាករ Rodrigo និងខ្សែបម្រើ Jonathan dos Santos របស់ក្រុម LA Galaxy ផងដែរ ។

ហើយសម្រាប់តំណែងអ្នកចាំទីវិញ Alcantara បានជ្រើសយកមិត្តរួមក្រុមជម្រើសជាតិអេស្ប៉ាញរបស់ខ្លួន គឺកីឡាករ David de Gea របស់ក្រុម Man United ខណ:អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺមិនមានឈ្មោះកីឡាករ Liverpool សូម្បីតែម្នាក់នោះទេ ។

David de Gea

លើសពីនេះ ដោយនិយាយទៅកាន់កម្មវិធីសំណួរនិងចម្លើយ នៅលើ Youtube Channel របស់ Liverpool កីឡាករវ័យ ២៩ ឆ្នាំរូបនេះនិយាយថា ៖ “ ខ្ញុំតែងតែនិយាយជាច្រើនអំពីកីឡាករល្អៗ ប៉ុន្តែពេលនេះខ្ញុំនឹងយកតែកីឡាករណាដែលអាចលេងត្រូវជើងគ្នា និងមិត្តភក្តិល្អបំផុតដែលខ្ញុំធ្លាប់មានក្នុងបាល់ទាត់ប៉ុណ្ណោះ ។ ដូចជាប្អូនប្រុសរបស់ខ្ញុំគឺ Rafinha ដែលកំពុងលេងឲ្យ PSG ហើយរួមទាំង Rodrigo Moreno ដែលលេងឱ្យក្រុម Leeds និង Jonathan Dos Santos ដែលកំពុងលេងនៅ LA Galaxy ។ ហើយក៏មាន David de Gea អ្នកចាំទីរបស់ Man Man និងរូបខ្ញុំផ្ទាល់ផងដែរ សម្រាប់ក្រុមដ៏ល្អមួយនេះ ” ៕

Jonathan Dos Santos
Rodrigo Moreno

ប្រភព: Metro   

អានអត្ថបទបន្ទាប់៖ Eto’o ប្រាប់ Barca មិនបាច់ភ័យរឿង Messi ដើរចេញនោះទេ ព្រោះពួកគេមានតារាឆ្នើមរូបនេះ ចាំជំនួសស្រេចហើយ

វីរបុរស Barcelona លោក Samuel Eto’o បានអះអាងថា Ansu Fati គឺជាកីឡាករ ដែលមានសមត្ថភាពដើម្បីបំពេញចន្លោះប្រហោង របស់ខ្សែប្រយុទ្ធ Lionel Messi បាន ប្រសិនបើគេនឹងត្រូវដើរចេញពីទឹកដី Camp Nou នៅពេលណាមួយនោះ ។

Samuel Eto’o , Lionel Messi

ជាក់ស្តែង Messi នឹងត្រូវផុតកុងត្រានៅរដូវក្តៅខាងមុខនេះ ខណ:ការបន្តកិច្ចសន្យាថ្មីជាមួយក្រុម Barcelona ក៏ត្រូវបានគេជឿជាក់ថានឹងអាចកើតមានឡើងផងដែរ ។ 

Lionel Messi

ហើយយ៉ាងណាមិញ លោក Eto’o ដែលធ្លាប់បានចំណាយពេល ៥ រដូវកាលរួមជាមួយខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះ បានអះអាងថាក្រុម Barcelona អាចនឹងត្រូវផ្លាស់ប្តូរឈ្មោះ ប្រសិនបើ Messi ចាកចេញទៅនោះ ។ 

Lionel Messi

ប៉ុន្តែទោះជាយ៉ាងណា ទម្រង់លេងរបស់  Ansu Fati ហាក់កំពុងផ្ទុះឡើងយ៉ាងខ្លាំង ក្នុងរយ:ពេលថ្មីៗចុងក្រោយនេះ ខណ:កីឡាករវ័យ ១៨ ឆ្នាំរូបនេះ បានបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិអេស្ប៉ាញ ចំនួន ៤ ដងរួចមក ស្របពេលលោក Eto’o  ជឿជាក់ថាគេនឹងក្លាយជាងកីឡាករម្នាក់ ដែលមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីជំនួសតំណែងរបស់ Messi បាន ។

Lionel Messi , Ansu Fati 

មិនតែប៉ុណ្ណោះ​បុរសវ័យ រូបនេះ បាននិយាយប្រាប់ SPORTbible ទៀតថា ៖ ”   ខ្ញុំគិតថា Fati គឺជាកីឡាករម្នាក់ សម្រាប់អនាគតរបស់ក្លិប ។ បច្ចុប្បន្នគាត់កំពុងធ្វើរឿងដ៏អស្ចារ្យ ដូច្នេះខ្ញុំគិតថាក្លឹបពិតជាត្រូវការបំប៉នគាត់បន្ថែម និងថែរក្សាគាត់ឲ្យបានល្អបំផុត ។ ហើយយើងសង្ឃឹមថាគាត់នឹងក្លាយជាកីឡាករតែម្នាក់៉គត់ ដែលអាចជំនួសតំណែងពី Messi បាន ” ៕​

Ansu Fati

ប្រភព: Mirror