គ្រាប់បាល់ទីមួយរបស់ Sterling យប់មិញ ត្រូវបានគេប្រដូចទៅនឹងគ្រាប់បាល់របស់ខ្សែប្រយុទ្ធដ៏ល្បាញម្នាក់

កីឡាករ Raheem Sterling បានរកគ្រាប់លើកតំបូងរបស់ខ្លួន ក្រោយខកខានអស់រយ: ១១០២ថ្ងៃ សម្រាប់ក្រុមតោកំណាចអង់គ្លេស នៅក្នុងពាន Nations League ទល់នឹងក្រុមគោជល់អេស្ប៉ាញកាលពីយប់ម៉ិញនេះ ។

ជាក់ស្តែង Sterling បានក្លាយជាកីឡាករអង់គ្លេសដំបូងគេ ដែលបានស៊ុតបញ្ចូលទីទៅលើក្រុមអេស្ប៉ាញតាំងពី លោក Gary Lineker ក្នុងឆ្នាំ 1987  ប៉ុន្តែគាត់មិនមែនជាអតីតខ្សែប្រយុទ្ធអង់គ្លេស ដែលគេគិតថាមានគ្រាប់បាល់ស៊ុតបញ្ចូលទីដូចទៅនឹង Sterling នោះទេ តែគឺជាអតីតជើងចាស់ Michael Owen ។

ព្រោះដោយសារតែ Sterling មិនបានរត់ឆ្ងាយពីបាល់ ដូចដែលលោក Owen បានស៊ុតទៅលើក្រុមអាហ្សង់ទីនក្នុងពាន World Cup ឆ្នាំ 1998 ដោយការបញ្ចប់ទីទៅជ្រុងផ្នែកខាងស្តាំកំពូលនៃរបាទី គឺមានភាពស្រដៀងគ្នា ៕

ប្រភព: Mirror