គ្រូចាស់របស់ Pepe សោកស្តាយ ដែលកីឡាកររូបនេះជ្រើសយក Arsenal ជាជាងដើរចូលក្រុមកំពូលមួយនេះ

អតីតគ្រូបង្វឹករបស់កីឡាករ Nicolas Pepe បានសារភាពថាលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះបានជ្រើសរើសចូលរួមជាមួយក្រុម Arsenal ជាជាងផ្លាស់ទៅកាន់ក្រុម Bayern Munich ។

គួរបញ្ជាក់ថាក្រុមកាំភ្លើងធំបានបំបែកកំណត់ត្រាផ្ទេររបស់ពួកគេនៅសប្តាហ៍នេះ នៅពេលដែលពួកគេបានបញ្ចប់ការចុះហត្ថលេខានាំយក Pepe ពីក្រុម Lille ក្នុងតម្លៃខ្លួន ៧២​ លានផោន ។

ប៉ុន្តែទោះជាយ៉ាងណាអ្នកចាត់ការក្លឹបបារាំងមួយនេះលោក Christophe Galtier បានសារភាពថាគាត់មានការងឿងឆ្ងល់ថា Pepe បានសម្រេចចិត្តប្រឆាំងនឹងការពេញចិត្តរបស់ក្លឹប Bayern Munich ក៏ដូចជាការបដិសេធចំពោះឱកាសលេងនៅក្នុងក្របខណ្ឌ Champions League ផងដែរ ។

លើសពីនេះលោក Christophe Galtier  បាននិយាយប្រាប់ទៅកាន់ InfoSport + ថា ៖ “ ខ្ញុំគិតថាគាត់នឹងចូលរួមជាមួយក្រុម Bayern ពីព្រោះខ្ញុំដឹងថាមានកន្លែងមួយទំនេរសម្រាប់គាត់ នៅពេលដែលមានទាំង Franck Ribery និង Arjen Robben បានចាកចេញ ។ ហើយខ្ញុំបានឃើញថាគាត់នឹងជោគជោគជ័យជាមួយក្រុមម្ចាស់ជើងមួយនេះ ប៉ុន្តែគាត់បែរជាជ្រើសរើសយក Arsenal ទៅវិញ ” ៕

ប្រភព: Daily Mail