គ្រូថ្មីរបស់ Barcelona មានកំណត់ត្រាដឹកនាំក្រុមមិនធម្មតា សំរាប់ការប្រកួតនៅក្នុងផ្ទះរបស់ Real Madrid

គ្រូបង្វឹកថ្មីរបស់ Barcelona លោក Quique Setien មិនដែលបរាជ័យក្នុងការប្រកួតទល់នឹង Real Madrid នោះទេ សំរាប់៣ប្រកួតចុងក្រោយ នៅទឹកដី Santiago Bernabeu។

លោក Setien ទទួលបានជ័យជំនះ ២ប្រកួតជាប់គ្នាកាលនៅដឹកនាំក្រុម Real Betis ខណៈដែលនៅដឹកនាំ Las Palmas លោកជួយក្រុមបានត្រឹមស្មើ។

កាលពីរដូវកាល ២០១៦/១៧ ក្រុមអធីរាជស បានឈ្នះទាំងពាន Champions League និង La Liga ក្រុម​ Las Palmas បាននាំមុខ ៣-១ នៅ៨៦នាទីនៃការប្រកួត មុនពេលដែល Cristiano Ronaldo រកបានពីរគ្រាប់ តាមស្មើ។

ជ័យជំនះដំបូងរបស់លោក Setien ដែលទទួលបានជ័យជំនះលើកដំបូងនៅ Bernabeu ក្នុងរដូវកាលបន្ទាប់សំរាប់ក្រុម Betis ដែលឈ្នះចុងម៉ោង ១-០ ដែលគ្រាប់បាល់ជ័យជំនះនេះ រកបានដោយកីឡាករ Antonio Sanabria។

ហើយមួយឆ្នាំបន្ទាប់ ក្រុមរបស់លោកបានយកឈ្នះទៅលើ Madrid ដល់ក្នុងផ្ទះសារជាថ្មី ដោយលទ្ធផល ២-០ ដែលជាការប្រកួតចុងក្រោយរបស់លោក Setien សំរាប់ពួកគេ៕

ប្រភព៖ Marca

អានអត្ថបទបន្ទាប់៖ Liverpool ​ត្រៀម ១០៧ លាន​ផោន ​ចង់​នាំ​យក​កីឡាករ​វ័យ ២០ ឆ្នាំ​មក Anfield

បើ​តាម​របាយការណ៍​ចុង​ក្រោយ​មួយ​បាន​ឲ្យ​ដឹង​ថា​ហង្ស​ក្រហម Liverpool កំពុង​ចាប់​អារម្មណ៍​ចង់​នាំ​យក​កីឡាករ​តម្លៃ ១០៧ លាន​ផោន​មួយ​រូប​ពី Bayer Leverkusen មក​ចូលរួម​នៅ​ទឹកដី Anfield។

Kai Havertz
Kai Havertz

នោះ​គឺ​យុវជន​វ័យ ២០ ឆ្នាំ Kai Havertz ដែល​ជា​យុវជន​លេចធ្លោ​មួយ​រូប ជាប់​ឈ្មោះ​ក្នុង Team of the Season កាល​ពី​ឆ្នាំ​ទៅ នៅ Bundesliga ផង​ដែរ។

Jurgen Klopp
Kai Havertz

Havertz បាន​បង្ហាញ​ខ្លួន​តាំង​ពី​អាយុ ១៦ ឆ្នាំ​មក​ទល់​ពេល​នេះ​បង្ហាញ​ខ្លួន ១០០ គ្រាប់​ហើយ និង​លេង​ឲ្យ​ជម្រើស​ជាតិ​អាល្លឺម៉ង់​បាន ៧ ដង។ បើ​តាម Mundo Deportivo បាន​សង្កត់​ធ្ងន់​ថា​ក្រុម​របស់​លោក Jurgen Klopp ចាប់​ចិត្ត​ចង់​បាន​កីឡាករ​រូប​នេះ​ជា​ខ្លាំង ពោល​នឹង​ប្រជែង Man Utd/Barcelona យក​រូប​គេ​ឲ្យ​បាន​នៅ​រដូវ​កាល​ក្រោយ។

គួរ​បញ្ជាក់​ថា​ហង្ស​បាន​បំបែក​កំណត់ត្រា​ការ​នាំ​យក​កីឡាករ​ថ្លៃ​បំផុត​កាល​ពី​ឆ្នាំ ២០១៨ ដោយ​កាល​នោះ​ទិញ Virgil van Dijk ក្នុង​តម្លៃ ៧៥ លាន​ផោន​ចេញ​ពី Southampton៕

ប្រភព៖ SportBible