គ្រូធំតោខៀវទម្លាយថា កីឡាកររូបនេះនឹងអាចជួយជ្រៀមជ្រែងក្រុមរបស់ខ្លួនបានច្រើន

កីឡាករវ័យ ២៦​ ឆ្នាំ Hakim Ziyech នឹងត្រូវផ្លាស់មកលេងនៅទឹកដីអង់គ្លេសនារដូវក្ដៅខាងមុខនេះបន្ទាប់ពីក្លឹបទាំងពីរបានព្រមព្រៀងគ្នារួចរាល់ចំពោះការទិញនូវកីឡាកររូបនេះកាលពីពេលកន្លងទៅ។ គ្រូបង្វឹករបស់ក្លឹបតោខៀវមានសង្ឃឹមយ៉ាងខ្ពស់ទៅលើកីឡាករសញ្ជាតិម៉ារ៉ុកថានឹងលេងបានយ៉ាងល្អសម្រាប់ក្រុម។

Hakim Ziyech

គ្រូធំ Frank Lampard បានថ្លែងទៅកាន់គេហទំព័រផ្លូវការរបស់ក្លឹប Chelsea ថា៖ “ ខ្ញុំបានដឹងយ៉ាងច្បាស់ពីសមត្ថភាពរបស់គាត់ ដោយសារតែរដូវកាលនេះក្រុមរបស់ពួកយើងបានជួបគ្នា ២ ដងរួចមកហើយ។ គាត់គឺជាកីឡាករតែម្នាក់គត់ដែលធ្វើឲ្យខ្ញុំមានការចាប់អារម្មណ៍ជាខ្លាំង កាលពីព្រឹត្តិការណ៍ Champions League កាលពីឆ្នាំទៅ ហើយជាពិសេសគឺពេលដែលគាត់ប្រកួតជាមួយនឹងមាន់ខ្នាយមាស Tottenham”។

Hakim Ziyech

លោកក៏បានបន្តទៀតថា៖ “ ដូចដែលដឹងស្រាប់ហើយថា រដូវកាលនេះក្រុមរបស់យើងមានភាពលំបាកលំបិនជាខ្លាំង តែទោះជាយ៉ាងណាខ្ញុំជឿជាក់ថា គាត់ [Hakim Ziyech] គឺជាកូនសោរយ៉ាងសំខាន់សម្រាប់ទម្លុះរបាំងការពាររបស់ក្លឹបដទៃទៀត ដោយសារតែគាត់អាចលេងបានដល់ទៅ ២ តំណែង ដែលជាទូទៅ គាត់លេងជាខ្សែប្រយុទ្ធស្លាបស្ដាំ តែក៏មានពេលខ្លះគាត់លេងជាខ្សែបម្រើដើម្បីជួយដល់ផ្នែកខាងមុខផងដែរ ជាមួយនឹងបច្ចេកទេសជើងឆ្វេងរបស់គាត់”។

Hakim Ziyech

បើពាក់ព័ន្ធនឹងស្ថានភាពសព្វថ្ងៃនៅក្លឹប Chelsea កីឡាករ Pedro, Willian ហើយនិង Olivier Giroud នឹងត្រូវផុតកុងតា្រ​ជាមួយនឹងក្លឹបតោខៀវនារដូវក្ដៅខាងមុខនេះ ជំនួសមកវិញនៅខ្សែប្រយុទ្ធស្លាបស្ដាំសញ្ជាតិម៉ារ៉ុកវិញ។ ការផ្លាស់ប្ដូរនេះនឹងផ្តល់បទពិសោធន៍ថ្មីៗច្រើនទៀតសម្រាប់សមរភូមិវាលស្មៅរបស់តោខៀវនាពេលខាងមុខ៕

ប្រភព: The Sun

អានអត្ថបទបន្ទាប់៖ បើឈ្នះ Norwich សប្ដាហ៍នេះ Liverpool នឹងបំបែកកំណត់ត្រាមួយដែលគ្មានក្លឹបយក្សណានៅតំបន់អឺរ៉ុបធ្លាប់ធ្វើបាន

ហង្សក្រហម Liverpool នឹងបំបែកកំណត់ត្រាប្រវត្តិសាស្ត្រមួយដែលមិនធ្លាប់មានពីមុនមកនៅតំបន់អឺរ៉ុប ដែលទទួលបានពិន្ទុច្រើនដាច់គេ គិតត្រឹមជុំទី ២៦ នៅព្រឹត្តិការណ៍ Premier League ប្រសិនបើខ្លួនអាចផ្ដួលក្លឹប Norwich ក្នុងជំនួបខាងមុខនេះ។

Liverpool

Liverpool

ហង្សក្រហមអង់គ្លេសក៏ធ្លាប់បានបើកការប្រកួតជាមួយនឹងក្លឹប Norwich City សរុបចំនួន ៦៥ ប្រកួតរួចមកហើយ ដែលក្នុងនោះជួបគ្នាក្នុងព្រឹត្តិការណ៍ Premier League ចំនួន ១៧​ ដង ហើយក្នុងនោះ Liverpool ឈ្នះ ១២ លើក ចាញ់ ២ លើក និងស្មើ ៣ លើក។ ការប្រកួតចុងក្រោយគឺ Liverpool ឈ្នះ Norwich City ដោយលទ្ធផល ៤-១ កាលពីថ្ងៃ ០៩ ខែសីហា ឆ្នាំ ២០១៩ កន្លងទៅ។

Liverpool

គួររំលឹកដែរថា Liverpool ត្រូវការតែ ៦​ ពិន្ទុទៀតតែប៉ុណ្ណោះដើម្បីលើកពាន EPL ក្នុងរដូវកាលនេះ ដោយបច្ចុប្បន្នក្រុមដែលដឹកនាំដោយគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ Jürgen Klopp មានពិន្ទុក្នុងដៃសរុប ៧៣​ ពិន្ទុហើយ គិតត្រឹមជុំទី ២៥៕

ប្រភព: AF