គ្រូធំអាល្លឺម៉ង់ កោះហៅចំនូលថ្មីបន្ថែមបីរូប ក្រោយដកបេក្ខភាព Muller និង មិត្តរួមក្រុមពីររូបទៀត

គ្រូបង្វឹក លោក Joachim Low បានកោះហៅកីឡាករថ្មីបីរូប សំរាប់ក្រុមជម្រើសជាតិអាល្លឺម៉ង់ បន្ទាប់ពីមានបញ្ហាចំរូងចំរាស់ រឿងដកបេក្ខភាពកីឡាករដែលមានបទពិសោធន៍បីរូបគឺ Thomas Muller, Mats Hummels និង Jerome Boateng។

លោក Low បានបញ្ជាក់កាលពីសប្ដាហ៍មុនថា កីឡាករទាំង៣រូប ដែលបានជួយក្រុមអាល្លឺម៉ង់ឈ្នះពាន World Cup 2014 មិនស្ថិតនៅក្នុងគំរោងរបស់លោក សំរាប់ការប្រកួត ជម្រុះ Euro 2020 ឡើយ។

គ្រូបង្វឹកអាល្លឺម៉ង់់ បានជំនួសកីឡាករទាំង៣រូបនេះដោយ ខ្សែការពារ Lukas Klostermann របស់ RB Leipzig ខ្សែបម្រើ Niklas Stark របស់ Hertha Berlin និង ខ្សែប្រយុទ្ធ Maximilian Eggestein របស់ក្រុម Werder Bremen។

កីឡាករនៅក្នុងបញ្ជីរបស់ក្រុមអាល្លឺម៉ង់មានដូចជា៖ Manuel Neuer (Bayern Munich), Marc-Andre ter Stegen (Barcelona) Kevin Trapp (Eintracht Frankfurt – on loan from Paris Saint-Germain); Matthias Ginter (Borussia Monchengladbach), Thilo Kehrer (Paris Saint-Germain), Antonio Rudiger (Chelsea), Nico Schulz (Hoffenheim), Niklas Sule (Bayern Munich), Jonathan Tah (Bayer Leverkusen), Marcel Halstenberg (RB Leipzig), Lukas Klostermann (RB Leipzig), Niklas Stark (Hertha Berlin); Julian Brandt (Bayer Leverkusen), Leon Goretzka (Bayern Munich), Kai Havertz (Bayer Leverkusen), Joshua Kimmich (Bayern Munich), Ilkay Gundogan (Manchester City), Serge Gnabry (Bayern Munich), Toni Kroos (Real Madrid), Marco Reus (Borussia Dortmund), Leroy Sane (Manchester City); Timo Werner (RB Leipzig), Maximilian Eggestein (Werder Bremen)

ប្រភព៖ Be Soccer