គ្រូធំ Barca និយាយអ្វីខ្លះ ក្រោយ Coutinho កំពុងចង់បានដោយក្រុម Man Utd ?

កីឡាករ Philippe Coutinho ត្រូវបានគាំទ្រដោយគ្រូបង្វឹកក្រុម Barcelona លោក Ernesto Valverde ដោយបានទទូចថាលោកសង្ឃឹមថាកីឡាករប្រេស៊ីលរូបនេះនឹងនៅជាមួយក្លឹបបន្តទៀត ។

គួររំលឹកថា Coutinho បានមកដល់ទឹកដី Camp Nou ពីក្លិប Liverpool កាលពី 12 ខែមុន ក្នុងកិច្ចសន្យាមួយដែលមានតម្លៃ 142 លានផោន ។

តែទោះបីជាយ៉ាងណាក៏ដោយ Coutinho ត្រូវបានគេទុកឱ្យនៅលេងជាកីឡាករបម្រុងនៅក្នុងការប្រកួតចុងក្រោយនេះនៃក្របខ័ណ្ឌ La Liga ដោយសារតែខ្សែបម្រើរូបនេះមិនបានបង្ហាញពីភាពទៀងទាត់​ចំពោះទម្រង់របស់គេនៅរដូវកាលនេះ ។

មិនតែប៉ុណ្ណោះស្របពេលមានការរំពឹងទុកថាក្រុមបិសាចក្រហម Manchester United អាចនឹងនាំយករូបគេត្រឡប់ទៅកាន់ក្របខ័ណ្ឌ Premier League នៅខែនេះ លោក Valverde បានផ្តល់ការបំភ្លឺបន្ថែមទៀតទៅលើអនាគតរបស់កីឡាករវ័យ 26 ឆ្នាំ ។

យ៉ាងណាមិញគ្រូបង្វឹក Barca រូបនេះបាននិយាយថា ៖ ” ពេញមួយរដូវកាល ការប្រកួតប្រជែងកំពុងតែកើតឡើង ហើយក្នុងការប្រកួតខ្លះមិនមានសំណាងនោះទេ “​ ។

លោកបន្តទៀតថា ៖ ” Coutinho មានការប្រកួតដ៏អស្ចារ្យជាមួយយើង ហើយយើងសង្ឃឹមថាគាត់នឹងបន្តធ្វើដូច្នេះ ។ ថ្ងៃផ្សេងទៀតមិនមែនជាការប្រកួតដ៏ល្អមួយសម្រាប់យើងទេ ” ។

” អ្នកផ្សេងទៀតនឹងត្រូវកែលំអដូចដែលយើងទាំងអស់គ្នាត្រូវតែកែលម្ អប៉ុន្តែខ្ញុំយកចិត្តទុកដាក់ខ្លាំងលើអ្វីដែល Coutinho ធ្វើបានល្អ ។ គាត់មានរឿងល្អៗ ជាច្រើន ហើយយើងនឹងព្យាយាមទាញយកប្រយោជន៍ពីពួកគេ ” ៕

ប្រភព: Mirror