គ្រូធំ Southampton ថាក្រុម Man United អបអរជ័យជម្នះ ដូចពួកគេបានឈ្នះពានរង្វាន់លីគអ៊ីចឹង

គ្រូបង្វឹកលោក Ralph Hasenhuttl បានបង្ហាញថាក្រុមបិសាចក្រហម Manchester United កំពុងអបអរ ដូចជាពួកគេបានឈ្នះពានរង្វាន់ Premier League អ៊ីចឹង បន្ទាប់ពីបានវាយបកយកឈ្នះលើក្រុម Southampton វិញ ក្នុងលទ្ធផល ៣-២ ។

Ralph Hasenhuttl

ជាក់ស្តែងក្រុមរបស់លោក Hasenhuttl មានគ្រាប់បាល់នាមមុខមុន ២-០ ទៅហើយក្នុងតង់ទី ១ ដោយការតែតបញ្ចូលទីរបស់កីឡាករ Jan Bednarek និងគ្រាប់បាល់ហ្រ្វីឃីគរបស់កីឡាករ James Ward-Prowse ប៉ុន្តែទោះជាយ៉ាងណាលទ្ធផលទាំងបែប្រែជាគ្មានន័យ ក្រោយការប្តូរចូលរបស់ខ្សែប្រយុទ្ធ Edinson Cavani ក្នុងតង់ទី ២ ។

រំលឹកផងដែរថា Cavani បានបង្កើតឱកាសឲ្យមិត្តរួមក្រុម កីឡាករ Bruno Fernandes រកគ្រាប់បាល់តបតវិញ មុនពេលស៊ុតបាល់បញ្ចូលទីពីរគ្រាប់ខ្លួនឯង ដើម្បីធានាយក ៣ ពិន្ទុពេញ សម្រាប់ក្រុមរបស់លោក  Solskjaer ពីការប្រកួតដ៏តឹងតែងមួយនេះ ។

Edinson Cavani

មិនតែប៉ុណ្ណោះ លទ្ធផលដ៏ល្អមួយនេះបានជំរុញឲ្យក្រុមបិសាចក្រហម ហក់មកឈរនៅលើពាក់កណ្តាលតារាងលីគកំពូលអង់គ្លេសវិញ ដោយកំពុងតាមក្រុមកំពូលតារាង Tottenham Hotspur ចំនួន ៥ ពិន្ទុប៉ុណ្ណោះ ។

ហើយយ៉ាងណាមិញ លោក Hasenhuttl បានបង្ហាញថាគាត់មិនអាក់អន់ចិត្តចំពោះការបរាជ័យនេះនោះទេ ដោយសារតែកូនក្រុមរបស់គាត់បានបង្ហាះទម្រង់លេងដ៏ល្អបំផុតមួយរួចទៅហើយ តែផ្ទុយទៅវិញគាត់បានសង្កត់ធ្ងន់ថាក្រុម United បានអបអរសាទរជ័ជម្នះនេះ ដូចជាពួកគេបានឈ្នះពានរង្វាន់លីគអ៊ីចឹង ។

Manchester United 

លើសពីនេះលោក Hasenhuttl បាននិយាយបន្ទាប់ពីការប្រកួតថា ៖ “ អ្នកអាចលឺពួកគេកំពុងអបអរនៅក្នុងបន្ទប់ស្លៀកពាក់របស់ពួកគេ ។ ខ្ញុំដឹងពីអ្វីដែលយើងបានធ្វើ ហើយយើងអាចផ្តល់ភាពលំបាកដល់គូប្រជែងរបស់យើង ពីព្រោះពួកគេកំពុងអបអរដូចជាពួកគេបានឈ្នះពានរង្វាន់ Premier League ចឹង ” ។

Manchester United

លោកបន្តទៀតថា ៖ ” ពួកគេអបអរ ព្រោះវាគឺជាការប្រកួតដ៏លំបាកខ្លាំងណាស់ ។ ហើយពួកគេត្រូវលេងឲ្យអស់ពីសមត្ថភាពដើម្បីយកឈ្នះយើង ដូច្នេះហើយយើងអាចមានមោទនភាពចំពោះរបៀប ដែលយើងបានលេងនៅថ្ងៃនេះ ” ៕

ប្រភព: Metro 

អានអត្ថបទបន្ទាប់៖ Ancelotti ចង់បានកីឡាករ Barcelona ម្នាក់មកជួយពង្រឹងក្រុមនៅ ខែមករាខាងមុខនេះ

អ្នកចាត់ការក្លិប Everton លោក Carlo Ancelotti បានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរ ខ្សែការពារកណ្ដាល Samuel Umtiti របស់ Barcelona នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន SPORT។

បច្ចុប្បន្ន Umtiti មិនទាន់ជាសះស្បើយពីរបួសនៅឡើយទេ ប៉ុន្ដែខ្សែការពាររូបនេះ ទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្លិប Everton ក្នុងការដោះដូរនៅខែមករាខាងមុខនេះ ដើម្បីអាចធានាកៅអីការប្រកួតនៅអឺរ៉ុបរដូវកាលក្រោយ។

មិនទាន់មានការអះអាងសម្រាប់ការចរចានេះនៅឡើយទេ ប៉ុន្ដែលោក Ancelotti ត្រូវបានផ្ដល់ដំណឹងថា បានសម្លឹងឃើញ Umtiti ជាជម្រើសទី១ នៅក្នុងបញ្ជីកីឡាករទិញចូលនាពេលខាងមុខ។

ចំពោះក្លិប Everton វាអាចជាការជួយពង្រឹងតំបន់ការពារឱ្យបានកាន់តែល្អ ខណៈខ្សែការពារបារាំងរូបនេះ អាចនឹងទទួលបានឱកាសចូលលេងនៅក្នុងជម្រើសដំបូងនៅទីនោះ។

សម្រាប់​ Barcelona វាអាចនឹងពិបាកសម្រាប់ការចរចា ដោយសារខ្សែការពារកណ្ដាលមានបញ្ហារបួសជាហូរហែរ ប៉ុន្ដែវាក៏អាចត្រូវនឹងតម្រូវការចាំបាច់របស់ពួកគេផងដែរ ក្នុងការទទួលបានថ្លៃផ្ទេរ នឹងកាត់ថ្លៃចំណាយប្រាក់ខែលើកីឡាករឆ្នើមរូបនេះ៕

ប្រភព៖ Football Espana