គ្រូបង្វឹកក្រុមបារាំង កោះហៅកីឡាករត្រៀមប្រកួតជម្រុះ Euro ខណៈតារាឆ្នើម Arsenal&Man City អវត្តមាន

គ្រូបង្វឹក Didier Deschamps បានចេញបញ្ជីឈ្មោះសំរាប់ក្រុមជម្រើសជាតិបារាំង ក្នុងការប្រកួត Euro 2020 វគ្គជម្រុះ ខណៈដែលខ្សែការពារ Clement Lenglet ក៏ត្រូវបានកោះហៅសំរាប់ចូលរួមប្រកួតផងដែរ។

ទោះយ៉ាងណាក្ដី កីឡាករឆ្នើម Alexandre Lacazette របស់ក្រុម Arsenal ត្រូវបានកាត់ឈ្មោះ ដើម្បីទុកកន្លែងអោយខ្សែប្រយុទ្ធក្រុម Wissam Ben Yedder របស់ក្រុម Sevilla និង Olivier Giroud របស់ក្រុមតោខៀវ Chelsea។

ដោយឡែកខ្សែការពារ Aymeric Laporte របស់ក្រុម Manchester City នៅបន្ដមិនត្រូវបានកោះហៅ បើទោះបីជារូបគេ បានជួយក្រុមឈ្នះពានក្នុងស្រុកទាំងអស់នៅអង់គ្លេសក្ដី។

គួរបញ្ជាក់ថាក្រុមមាន់គកបារាំង ត្រូវធ្វើម្ចាស់ផ្ទះសំរាប់ការប្រកួតមិត្ដភាពទល់នឹងបូលីវៀ ជាមុនសិន មុនពេលធ្វើដំនើរទៅប្រកួតទល់នឹង តួរគី និង អង់ដូរ៉ាស់ នៅក្នុងវគ្គជម្រុះ Euro 2020។

កីឡាករសំរាប់ក្រុមបារាំង ដែលត្រូវបានកោះហៅមានដូចជា៖

អ្នកចាំទី: Alphonse Areola (PSG), Benjamin Lecomte (Montpellier), Hugo Lloris (Tottenham), Mike Maignan (Lille)

ខ្សែការពារ : Lucas Digne (Everton), Clement Lenglet (Barcelona) Ferland Mendy (Lyon), Benjamin Pavard (Stuttgart), Leo Dubois (Lyon), Raphael Varane (Real Madrid), Samuel Umtiti (FC Barcelona), Kurt Zouma (Everton)

ខ្សែបម្រើ: N’Golo Kante (Chelsea), Blaise Matuidi (Juventus), Tanguy Ndombele (Lyon), Paul Pogba (Manchester United), Moussa Sissoko (Tottenham)

ខ្សែប្រយុទ្ធ: Wissam Ben Yedder (Sevilla), Kingsley Coman (Bayern Munich), Olivier Giroud (Chelsea), Antoine Griezmann (Atletico Madrid), Kylian Mbappe (PSG), Florian Thauvin (Marseille)

ប្រភព៖ Goal

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET