គ្រូបង្វឹកក្រុម Wolves ទំលាយរឿងមួយដែលលោកមិនពេញចិត្ត ក្នុងការប្រកួតទល់នឹង Man United

លោក Nuno Espirito Santo ដែលជាអ្នកចាត់ការក្លឹប Wolverhampton Wanderers បាននិយាយថា វីដេអូជំនួយអាជ្ញាកណ្ដាល(VAR) បានធ្វើអោយប៉ះពាល់ការអបអរគ្រាប់បាល់របស់កូនក្រុមរបស់លោក។

Ruben Neves បានរកគ្រាប់បាល់ដ៏អស្ចារ្យតាមស្មើ ក្រុមភ្ញៀវ Manchester United ដែលនាំមុខមួយគ្រាប់ដោយខ្សែប្រយុទ្ធ Anthony Martial នៅទឹកដី Molineux កាលពីយប់ម៉ិញ។

ប៉ុន្ដែសំរាប់ការអបអរគ្រាប់បាល់ ត្រូវបានពន្យារពេលដោយ VAR ធ្វើការត្រួតពិនិត្យថាតើ បាល់ offside ឬយ៉ាងណាក្រោយខ្សែបម្រើរូបនេះស៊ុតបញ្ចូលទី។

ក្រោយចប់ការប្រកួតលោក Nuno បាននិយាយថា៖ “ខ្ញុំមិនចង់បាត់បពេលវេលាដ៏សំខាន់(សំរាប់ការអបអរ) ខ្ញុំមិនដឹងថាតើពួកគេដោះស្រាយបញ្ហានេះដោយវិធីណាឡើយ ខ្ញុំផ្ដល់ការយល់ឃើញរបស់ខ្ញុំចំពោះរឿងនេះ ប៉ុន្ដែ វាជាពេលដែលរំជើបរំជួល។

“អ្នកអបអរគ្រាប់បាល់ ហើយវាជាពេលដ៏អស្ចារ្យ ដូច្នេះនៅពេលដែលអ្នកឈរនៅស្ងៀមចាំអបអរ ពិតជាពិបាកនឹងធ្វើ ព្រោះវាជាពេលដែលអស្ចារ្យបំផុតនៅក្នុងពិភពបាល់ទាត់។”

ប្រភព៖ Goal