គ្រូបង្វឹកមួយរូបរបស់ Barcelona ត្រូវបានដកតំណែង ក្រោយមានទំនាស់ជាមួយលោក Patrick Kluivert

លោក Victor Valdes ត្រូវបានបណ្ដេញចេញពីតំណែង គ្រូបង្វឹកក្រុមយុវជន Juvenil A របស់ Barcelona នេះបើតាមការប្រកាសរបស់ក្លឹបនៅថ្ងៃចន្ទនេះ ហើយលោក Franc Artiga ដែលដឹកនាំក្រុម Juvenil B ជាអ្នកដឹកនាំក្រុមជំនួសវិញ។

ការដកដំណែងរបស់ អតីតអ្នកចាំទីឆ្នើមរូបនេះ បានចាប់ផ្ដើមតាំងពីថ្ងៃសុក្រ ដោយសារគ្រូបង្វឹក Valdes មានទំនាស់ជាមួយនឹង ប្រធានផ្នែកគ្រប់គ្រងកីឡាក្រុមយុវជនលោក Patrick Kluivert។

គួរបញ្ជាក់ថាលោក Artiga ដែលត្រូវតែងតាំងជាគ្រូបង្វឹកថ្មីរបស់ឈុត Juvenil A ធ្លាប់មានបទពិសោធន៍ជាមួយនឹងថ្នាល La Masia របស់ក្លឹប ហើយរូបលោកក៏ជាបេក្ខភាពកាលពីរដូវក្ដៅកន្លងទៅផងដែរ មុនពេលដែលក្លឹបតែងតាំងលោក Valdes៕

ប្រភព៖ SPORT