គ្រូបង្វឹកវ័យ៣២ឆ្នាំមួយរូប ថាបានបដិសេធជាមួយ Real Madrid ដែលចង់បានរូបលោកមកជំនួស Zidane

នៅពេលដែល Real Madrid បានស្វែងរកគ្រូបង្វឹកមកជំនួសលោក Zinedine Zidane បន្ទាប់ពីបុរសសញ្ជាតិបារាំងរូបនេះ បានសំរេចចិត្តចាកចេញកាលពីឆ្នាំ ២០១៨ ពួកគេបានចចារជាមួយលោក Julian Nagelsmann។

បើតាមសំដីរបស់គ្រូបង្វឹកវ័យ៣២ឆ្នាំ បានទំលាយមូលហេតុដែលលោកបានបដិសេធ សំណើមកដឹកនាំក្លឹបយក្សអេស្ប៉ាញ។ លោក Nagelsmann បាននិយាយថា៖ “វាជារឿងធម្មតា នៅពេលដែល Real Madrid ទាក់ទងមកអ្នក អ្នកគិតពីវា។ ដំបូងខ្ញុំមានភាពភ្ញាក់ផ្អើល។ ខ្ញុំបានពិចារណា ហើយខ្ញុំមានអារម្មណ៍មិនស្រណុកចិត្ត ជាមួយនឹងការសំរេចចិត្តទៅទីនោះ។

“ខ្ញុំចង់ធ្វើឲ្យប្រសើរឡើង។ ប្រសិនបើអ្នកទៅ Real Madrid មិនមានពេលដើម្បីធ្វើឲ្យកាន់តែល្អ សំរាប់តំណែងជាអ្នកចាត់ការក្លឹបឡើយ។ អ្នកមិនមានឱកាសធ្វើជាអ្នកចាត់ការដែលល្អជាងមុន អ្នកត្រូវតែជាអ្នកចាត់ការល្អបំផុត។

“ខ្ញុំមិនមែនជាអ្នកចាត់ការល្អបំផុតទេនៅពេលនេះ ប៉ុន្ដែខ្ញុំអាចសារភាពថា ខ្ញុំចង់ក្លាយជាអ្នកចាត់ការល្អបំផុតមួយរូប នាពេលអនាគត។ ប្រសិនបើខ្ញុំទៅ Real Madrid ឬ Barcelona អ្នកគាំទ្រ ប្រព័ន្ធផ្សព្វផ្សាយ អ្នកសម្រេចចិត្ត នឹងមិនទុកឱកាសឲ្យអ្នករីកចំរើននោះទេ។”

ប្រភព៖ Marca

អានអត្ថបទបន្ទាប់៖ ក្លឹបមួយនៅអេស្ប៉ាញ បដិសេធការចង់បានខ្សែប្រយុទ្ធឆ្នើមរបស់ពួកគេ ពីក្លឹប Barcelona

ក្លឹបអេស្ប៉ាញ Real Betis បានច្រានចោលការចង់បានកីឡាករ Loren Moron ពីក្លឹប Barcelona ដែលកំពុងស្វែងរកកីឡាករ ចូលរួមនៅក្នុងតំបន់ប្រយុទ្ធ ខណៈកីឡាករដែលមានស្រាប់កំពុងសំរាកព្យាបាលរបួស នេះបើតាមការបញ្ជាក់របស់គ្រូបង្វឹក Rubi របស់ក្រុម Betis។

ក្លឹបអ្នកមានបុណ្យកំពុងប្រឈមនូវបញ្ហាកង្វះកីឡាករនៅតំបន់ប្រយុទ្ធ បន្ទាប់ពីបានបញ្ជាក់ថា Ousmane Dembele ត្រូវអវត្តមានរយៈពេល៦ខែ ក្រោយវ៉ះកាត់របួស ខណៈដែល Luis Suarez ក៏មិនទាន់អាចចូលរួមក្រុមបាននៅឡើយ។

ហើយលោក Rubi បានអះអាងថា Barca មានបំណងចង់បាន Loren ប៉ុន្ដែមិនទទួលជោគជ័យ ដោយក្លឹប Betis មិនព្រមឲ្យកីឡាកររូបនេះចាកចេញឡើយ។

លោកបាននិយាយថា៖ “Loren នឹងលេងជាមួយ Betis ដល់ចប់រដូវកាល។ ពួកគេបានធ្វើការស្នើសុំ ប៉ុន្ដែការងារនេះមិនបានសម្រេច ៩៩%។ យើងមិនចង់ឲ្យគេចាកចេញនោះទេ ហើយពួកគេកំពុងសម្លឹងឃើញកីឡាករជាច្រើនរូប។

“Loren នៅហ្វឹកហាត់បានល្អដូចសព្វមួយដង។ នេះជាអ្វីដែលតែងកើតឡើងនៅក្នុងពិភពបាល់ទាត់។ យើងមិនអាចចុះហត្ថលេខាកីឡាករណាផ្សេងបានឡើយ ដរាបណាមិនទាន់ មានការចំណាយទៅលើការផ្ដាច់កុងត្រារបស់គេ។ តម្លៃរបស់ Lorenគឺ ៥០លានអឺរ៉ូ ដូច្នេះ៩៩% មិនទាន់ត្រូវបានចំណាយនៅឡើយទេ។”

ប្រភព៖ Be Soccer