គ្រូបង្វឹក Sarri បង្ហាញការយល់ឃើញផ្ទាល់ខ្លួន ក្រោយដឹកនាំ Chelsea ធ្លាក់ចេញពី FA Cup

លោក Maurizio Sarri បានអះអាងថា តំណែងរបស់លោកជាអ្នកចាត់ការក្លឹប​ Chelsea មិនមានបញ្ហាចោទនោះទេ បន្ទាប់ពីបានបរាជ័យ ធ្លាក់ត្រឹមជុំទី៥ FA Cup ទល់នឹងក្រុម Manchester United។

ក្រុមតោខៀវបរាជ័យ សារជាថ្មីនៅទឹកដី Stamford Bridge ទល់នឹងក្រុមបិសាចក្រហមក្នុងលទ្ធផល ២-០ ដែលធ្វើអោយតំណែងរបស់លោក Sarri មានភាពរង្គោះរង្គើរ។

អតីតគ្រូបង្វឹកក្រុម Napoli រូបនេះបាននិយាយក្រោយចប់ការប្រកួតថា៖ “យើងលេងមិនបានល្អសោះនៅក្នុងតង់ទី២ ប៉ុន្ដែនៅតង់ទី១ យើងលេងបានល្អ។ សំរាប់តំណែងរបស់ខ្ញុំ? វាមិនមែនជាបញ្ហាសំរាប់ខ្ញុំទេ។ ទំនាក់ទំនងក្រុមមិនសូវជាសំខាន់ប៉ុន្មានទេ ប៉ុន្ដែវានៅមានភាពប្រសើរនៅឡើយ។”

អ្នកគាំទ្រក្រុមតោខៀវ បានធ្វើការមាក់ងាយរបៀបដឹកនាំក្រុម ដែលគេស្គាល់ថា Sarri-ball កំឡុងពេលប្រកួត ហើយគ្រូបង្វឹកសញ្ជាតិអ៊ីតាលី បានឆ្លើយតបថា៖ “ខ្ញុំព្រួយបារម្ភពីលទ្ធផល មិនមែនអ្នកគាំទ្រឡើយ។ សួរថាតើខ្ញុំធ្លាប់លឺ ការស្រែកប្រឆាំងនឹង Sarri-ball ពីមុនមកទេ? ទេ! វាជាលើកដំបូងបង្អស់សំរាប់ខ្ញុំ។”

[វីដេអូ] Herrera & Pogba រកគ្រាប់បាល់ ជួយបិសាចក្រហម ទំលាក់ក្រុមការពារជើងឯក Chelsea ពី FA Cup

ប្រភព៖ Football Italia

មតិយោបល់