គ្រូព័រទុយហ្គាល់ កោះហៅកីឡាករ២៣រូប សំរាប់ការប្រកួត Nations League ទល់នឹង អ៊ីតាលី & ប៉ូឡូញ

គ្រូបង្វឹក Fernando Santos បានកោះហៅកីឡាករ សំរាប់ការប្រកួតរបស់ក្រុមជម្រើសជាតិព័រទុយហ្គាល់ ប៉ុន្ដែ Cristiano Ronaldo គ្មានឈ្មោះនៅក្នុងបញ្ជីកីឡាករនោះទេ សំរាប់ពីរប្រកួតចុងក្រោយនៅ UEFA Nations League នៅក្នុងខែវិច្ឆិកានេះ។

តារាឆ្នើមរបស់ក្រុម Juventus មិនបានបង្ហាញខ្លួនសំរាប់ក្រុមព័រទុយហ្គាល់ ចាប់តាំងពីប្រកួត World Cup ដោយគ្រូបង្វឹកបានអនុញ្ញាតអោយរូបគេបន្ដសំរាក ដើម្បីហ្វឹកហាត់ជាមួយក្លឹបអោយបានច្រើន។

កីឡាករព័រទុយហ្គាល់ ដែលត្រូវបានកោះហៅមានដូចជា៖

អ្នកចាំទី: Beto (Goztepe), Rui Patricio (Wolves), Claudio Ramos (Tondela)

ខ្សែការពារ: Joao Cancelo (Juventus), Ruben Dias (Benfica), Jose Fonte (Lille), Raphael Guerreiro (Borussia Dortmund), Luis Neto (Zenit), Pepe (Besiktas), Mario Rui (Naples), Cedric Soares (Southampton)

ខ្សែបម្រើ: William Carvalho (Real Betis), Bruno Fernandes (Sporting), Andre Gomes (Everton), Joao Mario (Inter), Ruben Neves (Wolverhampton), Danilo Pereira (Porto), Pizzi (Benfica), Renato Sanches (Bayern Munich)

ខ្សែប្រយុទ្ធ: Bruma (RB Leipzig), Eder (Lokomotiv Moscow), Goncalo Guedes (Valencia), Bernardo Silva (Manchester City), Andre Silva (Sevilla), Rafa Silva (Benfica)

ប្រភព៖ Goal

មតិយោបល់