គ្រូ​ធំ Shaktar ថា​ស្តាយ​ដែល Real Madrid ចេះ​ទៅ​ធ្វើ​រឿង​បែប​នេះ​កើត

អ្នកចាត់ការ​របស់​ក្លឹប Shaktar Donetsk គឺ​លោក Luis Castro បាន​ឆ្លៀត​និយាយ​ដល់​ការ​ចាកចេញ​របស់ Cristiano Ronaldo សម្រាប់​សន្និសីទ​មុន​ត្រៀម​ជួប​ក្លឹប Real Madrid នៅ​ជុំ​ទី ១ វគ្គ​ចែក​ពូល UCL រាត្រី​នេះ។

Cristiano Ronaldo

ម្ចាស់​ពាន Ballon d’Or ៥ ​សម័យ​កាល បាន​ចាកចេញ​ពី Real Madrid ហើយ​ផ្ទេរ​ទៅ Juventus ​នៅ​ឆ្នាំ ២០១៨ ក្រោយ​ជាប់​ឈ្មោះ​ជា​កីឡាករ​ល្អ​បំផុត​មួយ​រូប​ក្នុង​ប្រវត្តិសាស្រ្ត​ក្លឹប​ដែល​រក​បាន ៤៥០ គ្រាប់​និង​ឈ្នះ​ពាន​ចំនួន ១៥ នៅ​រយៈ​ពេល ៩ ឆ្នាំ។

ប្រាប់​សារព័ត៌មាន Marca លោក Castro និយាយ​ថា៖ “ពេល​អ្នក​មាន Cristiano ស្ថិត​ក្នុង​ក្រុម​របស់​អ្នក អ្នក​មិន​គួរ​ឲ្យ​គេ​ចាកចេញ​ទៅ​បាន​នោះ​ទេ និយាយ​ទៅ​គឺ​មិន​អាច​តែ​ម្តង ដោយ​នេះ​យើង​កំពុង​និយាយ​អំពី​កីឡាករ​ល្អ​បំផុត និង​ជា​អ្នក​មាន​ឥទ្ធិពល​បំផុត​មួយ​ក្នុង​ពិភព​បាល់ទាត់ ហើយ​ក៏​ជា​ម៉ាស៊ីន​ដ៏​អស្ចារ្យ”។

Cristiano Ronaldo
Luis Castro

លោក​បន្ថែម​ថា៖ “ខ្ញុំ​មិន​ចូលចិត្ត​ប្រៀបធៀប​អ្វី​នោះ​ទេ តែ​សម្រាប់​ខ្ញុំ Cristiano គាត់​ពិត​ជា​កីឡាករ​ដ៏​ល្អ​បំផុត​មួយ​ ដោយ​គាត់​បាន​ទៅ​ចូលរួម​នៅ Lisbon ក្នុង​អាយុ ១១ ឆ្នាំ ចាកចេញ​ពី​ផ្ទះ​របស់​គាត់​ដើម្បី​ក្លាយ​ជា​កីឡាករ​បាល់ទាត់​មួយ​រូប”៕

ប្រភព៖ AF

អានអត្ថបទបន្ទាប់៖ លទ្ធផលនៃការពិន័យចេញមកហើយ ជុំវិញការបង្ករកំហុសធ្ងន់ធ្ងររបស់ Pickford ទៅលើ Van Dijk ថ្ងៃមុន

អ្នកចាំទីរបស់ក្រុម Everton កីឡាករ Jordan Pickford អាចនឹងចៀសផុតពីការដាក់ពិន័យពី Football Association ចំពោះការបង្ករកំហុសធ្ងន់ធ្ងរមួយទៅលើខ្សែការពារ Virgil van Dijk របស់ក្រុម Liverpool ក្នុងការប្រកួត Merseyside derby កាលពីយប់ថ្ងៃសៅរ៍កន្លងទៅ ។

Jordan Pickford 

ជាក់ស្តែងអ្នកចាំទីដៃទី ១ របស់ជម្រើសជាតិអង់គ្លេសរូបនេះ ត្រូវបានគេថ្កោលទោសយ៉ាងខ្លាំងចំពោះការឈូសយកបាល់់ពីកីឡាករ Van Dijk ខណ:ដែលបានធ្វើឲ្យខ្សែការពាររូបនេះអាចអវត្តមាននៅរដូវកាលនេះ បន្ទាប់ពីតេស្តឃើញថាមានបញ្ហាធ្ងន់ធ្ងរទៅលើសរសៃពួរជង្គង់ ចាំបាច់ត្រូវមានការវះកាត់ ។

Jordan Pickford

ហើយមិនតែប៉ុណ្ណោះ ជើងចាស់លោក Graeme Souness ក៏បានប្រតិកម្មយ៉ាងខ្លាំងចំពោះទង្វើរបស់ Pickford ផងដែរ ដោយគាត់ជឿជាក់ថាអ្នកចាំទីរូបនេះ គួរតែទទួលបានការដាក់ទោសពីសំណាក់អាជ្ញាកណ្តាល ។

ប៉ុន្តែទោះជាយ៉ាងណារបាយការណ៍ចុងក្រោយមួយពី Athletic  បានបង្ហាញថា Pickford នឹងមិនប្រឈមមុខជាមួយនឹងការដាក់ទោសទណ្ឌពីសំណាក់ FA នោះទេ ចំពោះការប៉ះទង្វិចគ្នាមួយនេះ ។

Jordan Pickford

លើសពីនេះ វាត្រូវបានគេលម្អិតថាប្រព័ន្ធកាត់សេចក្តី VAR បានពិនិត្យឡើងវិញនូវឧប្បត្តិហេតុនេះ ខណ:វាត្រូវបានបញ្ជាក់ថាក្រុម Liverpool នឹងមិនត្រូវបានផ្តល់ជូនបាល់ពិន័យ ១១ ម៉ែត្រនោះទេ ពីព្រោះ Van Dijk ស្ថិតនៅក្នុងជំហរអហ្វសាយ ។ ហើយ VAR ក៏ត្រូវបានបញ្ជាក់ផងដែរថាការឈូសដណ្តើមយកបាល់របស់់ Pickford ក៏មិនស្ថិតនៅក្នុងកម្រិតនៃការទទួលពិន័យកាតក្រហមឡើយ ៕

ប្រភព: Daily Mail